ចំនួន​ករណី​ឆ្លង​វីរុស​នៅ​ម៉ិចស៊ិក​កើនឡើង​ខ្ពស់ និង​មាន​អ្នកស្លាប់​បន្ថែម​ទៀត​ចំនួន​៨១៦​នាក់​

101
ចែករម្លែក

​ចំនួន​ករណី​ឆ្លង​វីរុស​ថ្មី​នៅ​ប្រទេស​ម៉ិក​ស៊ិក​ដែល​បាន​រាយការណ៍​កា​លពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤ មិថុនា បាន​កើនឡើង​ខ្ពស់​ជាង​កាល​ពី​ថ្ងៃមុន​នេះ ហើយ​ក្រុម​មន្ត្រី​បាន​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់​​ដោយ​វីរុស​កូវី​ដ​១៩​នេះ ចំនួន​៨១៦ នាក់​ថែម​ទៀត​ខណៈ​ដែល ជំងឺ​រាតត្បាត​នេះ​ឆ្លង​រាលដាល​ដល់​ប្រទេស​ជាច្រើន​នៅ​អាម៉េរិក​ឡាទីន​។​

​ប្រធានាធិបតីម៉ិក​ស៊ិក បាន​ថ្លែង​ការពារ​ចំណាត់ការ​របស់​រដ្ឋាភិបាល​របស់​លោក​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ថា​ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ឡើង​ក្នុង​សប្តាហ៍​នេះ​។

​ក្រុម​មន្ត្រី​សុខាភិបាល​បាន​និយាយថា អ្នក​ស្លាប់​ទាំងនោះ​គឺ​រួមបញ្ចូល​ទាំង​អ្នកស្លាប់​ច្រើន​នាក់​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន ហើយ​ឥឡូវនេះ ករណី​ស្លាប់​ទាំងនោះ​ត្រូវ​បាន​បញ្ជាក់​ឡើងវិញ​។​

​ដោយមាន​អ្នកស្លាប់​បន្ថែម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​នាំអោយ​ប្រទេស​ម៉ិក​ស៊ិក​មាន​អ្នក​ស្លាប់​ដោយ​សារវីរុ​ស​នេះ​ចំនួន ១២.៥៤៥ នាក់​ក្នុងចំណោម​ករណី​ឆ្លង​សរុប​ចំនួន​១០៥.៦៨០​នាក់ ៕​ប្រែ​សម្រួល​៖​សុខា​/sn

អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ ត្រូវ​បាន​បញ្ចុះ​សព​នៅ​ទីក្រុង​ម៉ិក​ស៊ី​កូ ប្រទេស​ម៉ិក​ស៊ិ​កកាល​ពី​ថ្ងៃទី​៣​ខែមិថុនា ឆ្នាំ​២០២០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ