ទាហាន​ចិន​ធ្វើ​សមយុទ្ធ​នៅ​ទី​បេតិ៍​នៅពេលឥ​ណ្ឌា​សាងសង់​ផ្លូវ​សំរាប់​យន្តហោះ​ចុះ​ក្នុង​គ្រាអាសន្ន​នៅ​កា​ស្មៀ​

118
ចែករម្លែក

​កងកម្លាំង​យោធា​ចិន​កំពុង​ធ្វើ​ការហ្វឹកហាត់​បង្កើន​សមត្ថភាព​ប្រយុទ្ធ​ចំពេ​លមាន​ជម្លោះ​ព្រំដែន​ជា​មួ​យ​ប្រទេសជិតខាង​ឥណ្ឌា​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ជាប់​រដ្ឋ​ចា​មុយ​និង​កា​ស្មៀ​។​

​ទូរទស្សន៍​ចិន​CCTV​រាយការណ៍​ថា បញ្ជាការ​យោធា​ទីបេ​តិ៍​របស់​កងទ័ព​រំដោះប្រជាជន​ចិន​បាន​ធ្វើ​កាត​ហ្វឹកហាត់ ដោយ​រួម​មាន​ការ​បាញ់កាំភ្លើង​ពិតៗ​នៅ​តំបន់​ភ្នំ​តាង​ហ្គូ​ឡា នៅតី​បេតិ៍​។​

​កាលពី​ខែ​មុន​មាន​ការ​ប៉ះ​គ្នា​ដោយ​អាវុធ​បណ្តាលអោយ​ទាហាន​ទាំងសងខាង​រងរបួស​ជាច្រើ​នាក់ និង​នាំ​អោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ញូវដេល្លី ប្រញាប់ប្រញាល់​បញ្ជូន​ក​ង​កម្លាំង​ទៅ​កាន់​តំបន់​នោះ​។​

​តំបន់​មាន​ជម្លោះ​នៅ​ត្រង់​ព្រំដែន​នៃ​តំបន់​ទីបេ​តិ​របស់​ចិន​និង​រដ្ឋ​ចាមុយ​និង​កា​ស្មៀ​របស់​ឥណ្ឌា​នេះ ជា​ជួរ​ភ្នំ​ដែល​ចិន​អះអាងថា​ជា​ផ្នែក​នៃ​តំបន់​ទី​បេតិ៍ តែ​បាន​ធ្លាក់​នៅ​ក្រោយ​អាណានិគម​អង់គ្លេស​និង​​ត្រូវបាន​ឥណ្ឌា​គ្រប់គ្រង​ដោយ​ខុសច្បាប់​ក្រោយពេល​អង់គ្លេស​ប្រគល់​ឯករាជ្យភាព​អោយ​ឥណ្ឌា​វិញ​។​

​នៅពេល​ការប្រឈមមុខ​គ្នា​រវាង​មហាអំណាច​អាស៊ី​ទាំង​ពីរ​នៅ​តែ​បន្ត​តាម​ខ្សែបន្ទាត់​គ្រប់គ្រង​ជាក់ស្តែង​អំពី​ការសង់​ហេដ្ឋារចនាសម្ពន្ធ​យោធា​នៅ​ក្នុង​តំបន់​នោះ​រដ្ឋាភិបាល​ក្រុង​ញូវដេល្លីក៏​កំពុង​សាងសង់​​ផ្លូវ​ចុះ​ឡើង​របស់​យន្តហោះ​នៅ​កា​ស្មៀ​សំរាប់​យន្តហោះ​ប្រយុទ្ធ​ចុះ​ចត​ក្នុង​គ្រាអាសន្ន​ក្នុងពេល​ផ្ទុះ​សង្គ្រាម​។​

​ក្រសួង​គមនាគមន៍​ឥណ្ឌា​បាន​សង់​ផ្លូវ​ហាយវ៉េ​ដែល​អោ​យន្តហោះ​ប្រយុទ្ធ​អាច​ចុះ​និង​ឡើង​បាន​ក្នុង​គ្រាអាសន្ន​។​ផ្លូវ​ចុះ​ឡើង​របស់​យន្តហោះ​នេះ​មាន​ប្រវែង​៣,៥​គីឡូម៉ែត្រ​នៅ​លើ​ផ្លូវ​ហាយវ៉េ​លេខ​៤៤​នៅ​​កា​ស្មៀ​ខាងត្បូង​។​

​សារព័ត៌មាន​ស្ពុត​និក​របស់​រុស្ស៊ីក៏​បាន​បន្ថែមថា ក្រៅពី​សាងសង់​ផ្លូវ​ចុះ​ឡើង​របស់​យន្តហោះ​នេះ ឥណ្ធា​ក៏​ស្ថាបនា​ផ្លូវ​ហាយវ៉េ​ចំនួន​១៧​នៅតាម​ព្រំដែន​ចិន ដោយ​ផ្លូវ​ទាំងនេះ​មាន​កន្លែង​ស្តុក​ទុក​សព្វាវុធ​ ភ្លើង​សញ្ញា​សំរាប់​យន្តហោះ​ចុះឡើង និង​គ្រឿង​ពន្លត់​អគ្គិភ័យ​៕​ប្រែ​សម្រួល​៖​វាសនា​

​ទាហាន​ចិន​ហ្វឹកហាត់​នៅ​តំបន់​ព្រំដែន​ទី​បេតិ៍​ជាប់​ឥណ្ឌា​

​​យន្តហោះ​ប្រយុទ្ធ J-16​របស់​ចិន​ក៏​ត្រូវបាន​បញ្ជូន​ទៅកាន់​ព្រំដែន​ជាប់​ឥណ្ឌា​ផងដែរ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ