ជន​ស្បែក​ខ្មៅ​និង​ជន​អាស៊ី​នៅ​អង់គ្លេស​ទំនងជា​ស្លាប់​ច្រើន​ជាង​គេ​ដោយសារកូ​វីដ​១៩

126
ចែករម្លែក

​ការសិក្សា​ស្រាវជ្រាវ​ផ្លូវការ​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​០២ ខែ​មិថុនា​ថា​ជន​ស្បែក​ខ្មៅ​និង​ជន​អាស៊ី​ច្រើន​ដល់​ទៅ​៥០​ភាគរយ​នៅ​ប្រទេស​អង់គ្លេស​ទំនងជា​បាន​ស្លាប់​បន្ទាប់ពី​ពួកគេ​បាន​ឆ្លង​ជំងឺ​កូវី​ដ​១៩ ដែល​តួលេខ​នេះ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ផែនការ​ការពារ​សហគម​ន៍​ដែលមាន​ហានិភ័យ​បំផុត​នៃ​ការឆ្លង​វីរុស​នេះ​។​

​ខណៈ​ដែល​របាយការណ៍​របស់​សុខភាព​សាធារណៈ​អង់គ្លេស (PHE) បាន​ផ្តល់​ការសិក្សា​និង​ភស្តុតាង​ថែម​ទៀត​ការសិក្សា​ស្រាវជ្រាវ​កាលពី​ពេលមុនៗ​ដែល​បង្ហាញ​ថា​ក្រុម​ជនជាតិភាគតិច ប្រឈម​នឹង​ហា​​និភ័យ​ខ្ពស់​ពី​វីរុស​នេះ សេចក្តីរាយការណ៍​នេះ មិន​ស៊ីគ្នា​ទៅ​នឹង​ការណែនាំ​ជាក់លាក់​របស់​រដ្ឋាភិបាល​សម្រាប់​អ្នក​ទាំងនោះ​ទេ​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក​ម៉ា​ត ហ៊ែ​ន​ខក់ បាន​និយាយថា រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស លោក​កេមី បា​ដេណុច នឹង​ពិនិត្យមើល​បញ្ហា​នេះ​បន្ថែម​ទៀត​។​

​លោក​ហ៊ែ​ន​ខក់ បាន​និយាយ ថា ” យើង​នឹង​ចាត់វិធានការ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។ យើង​នឹង​មិន​រង់ចាំ​របាយការណ៍​នោះទេ​” ។​

​របាយការណ៍​នេះ​បាន​និយាយថា​ប្រជាជន​ជនជាតិភាគតិច​បង់​ក្លា​ដែស​មាន​ហានិភ័យ​ទ្វេដង​នៃ​ការស្លាប់​ដោយ​វីរុស​នេះ​ជាង​ជនជាតិ​អង់គ្លេស​ស្បែក​ស ។​

​ក្រុម​សុខភាព​សាធារណៈ​អង់គ្លេស (PHE)​បាន​និយាយថា​ប្រជាជន​ចិន ឥណ្ឌា ប៉ា​គី​ស្ថាន ឬ​ជនជាតិភាគតិច​អាស៊ី​ផ្សេងទៀត ព្រមទាំង​ជនជាតិ​មកពី​តំបន់​កា​រ៉ា​អ៊ី​ប​ឬ​ជនជាតិភាគតិច​ស្បែក​ខ្មៅ​ដទៃ​​ទៀត​មាន​ហានិភ័យ​នៃ​ការស្លាប់​ដោយ​ជំងឺ​នេះ​ពី​១០ ទៅ​៥០ ភាគរយ​ខ្ពស់ជាង​ក្រុម​ជនជាតិ​អង់គ្លេស​ស្បែក​ស​៕​ប្រែ​សម្រួល​៖​សុខា​/sn

ស្ត្រី​អ្នកដំណើ​រពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​នៅ​ស្ថានីយ​រថភ្លើង​មួយ​នៅ​ទីក្រុង​ឡុង​ដ៍​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ