​អភិបាល​ខេត្តកំពត​៖​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទាំងឡាយ​ត្រូវ​បង្កើន​កិច្ចការពារ​នូវ​ជំងឺ​កូ​វីដ​១៩

115
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​លោក​ជាវ​តា​យ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត​បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ជិត​ឆ្ងា​ត​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ដោយ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល់​នៃ​ជំងឺ​កូ​វីដ​១៩​បន្ថែមទៀត​។​

កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​សាខា​កាកបាទក្រហម​ខេត្តកំពត​បានប្រគល់​អំណោយ​មនុស្សធម៌​លើក​ទី​បួន​ដល់​អាជ្ញាធរ​ក្រុង​,​ស្រុក​ទាំង​៨​ដើម្បី​យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​នា​ដំណាក់កាល​ប្រ​យ​ទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​។​

ក្នុង​ពិធី​ប្រគល់​អំណោយ​ទាំងនោះ​លោក​ជាវ​តា​យ​បាន​មានប្រសាសន៍ថា​៖​ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ហាក់​មាន​ភាព​ធូរស្បើយ​ក្តី​។​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល​បាននិងកំពុង​បង្កើន​ការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បន្ត​អនុវត្តតាម​វិធានការ ព្រមទាំង​បទបញ្ជា​ដែល​បាន​ដាក់ចេញ​កន្លងមក​។​

​តាម​ការកត់សម្គាល់​មួយរយៈ​ចុងក្រោយ​នេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ហ៊ាន​ចាកចេញ​ឆ្ងាយ​ពី​ផ្ទះ​ស្រប​ពេលដែល​ភ្ញៀវ​ជិត​ឆ្ងាយ​បានចាប់ផ្តើម​សម្រុក​ចូលមក​កម្សាន្ត​នៅ​ខេត្តកំពត​យ៉ាងច្រើន​កុះករ​។​កន្លែង​បម្រើសេវា​ទេសចរណ៍​ដែល​មិន​ស្ថិតក្រោម​ការហាម​ប្រាម​ក៏បាន​បើក​ដំណើរការ​ជា​ប្រក្រតី​ឡើងវិញ​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​រៀងរាល់ថ្ងៃ​ចុង​សប្តាហ៍​ចរាចរ​នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត​មានការ​កកស្ទះ​ជា​អន្លើរៗ​ខណៈដែល​តំបន់​រមណីយដ្ឋាន​នានា​មាន​ភ្ញៀវ​ច្រើន​កុះករ​។​ដូច្នេះ​ដើម្បី​រក្សា​សុវត្ថិភាព​សុខភាព​និង​ផលប្រយោជន៍​រួម​សូម​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ប្រជាពលរដ្ឋ​ទូទៅ​ព្រមទាំង​ភ្ញៀវទេសចរ​ជិត​ឆ្ងាយ​មេត្តា​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ចូលរួម​អនុវត្តតាម​វិធានការ​អនាម័យ​ការរក្សា​គម្លាត​សង្គម​ឱ្យបាន​ជាប់​ជាប្រចាំ​។

​លោក​ជាវ​តា​យ​បាន​បញ្ជាក់ថា​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩​បានផ្តល់​ផលប៉ះពាល់​ផ្នែក​ជីវភាព​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​ខេត្តកំពត​។​ផ្តោតលើ​ទិដ្ឋភាព​នេះ​សាខា​កាកបាទក្រហម​ក៏ដូចជា​រដ្ឋបាលខេត្ត​បាននិងកំពុង​យកចិត្តទុកដាក់​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នូវ​តម្រូវការ​ជាក់ស្តែង​ផ្អែក​តាម​ធនធាន​ដែល​ទទួលបាន​ពី​ការចូលរួម​របស់​សប្បុ​រស​ជន​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ