អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ខ្មែរ​២​នាក់មក​ស្រុក​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​

180
ចែករម្លែក

ដោយ​បាយ័ន​+​អូ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បា​នប​ញ្ជូ​នឱ្យមក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​ក្រញូង​ក្នុង​ទឹកដី​ថៃ​។​ការប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១៣​និង​៤៥​នាទី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ដែល​ត្រូវបាន អាជ្ញាធរ​ថៃ​បាន​បញ្ជូន​អោយមក​ស្រុកកំណើត​វិញ​គឺមាន​ឈ្មោះ សូ តី ភេទ​ប្រុស ២០​ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​២២ ខែមេសា​ឆ្នាំ​២០១៩​ពីបទ​ឆ្លងដែន​កាប់​ឈើ​ក្រញូង​ដោយ​ចូល​តាម​ច្រក​អូ​ស្វាយ​។​

​ម្នាក់ទៀត​ឈ្មោះ​អ៊ុនតាក់​ភេទ​ប្រុស​២០​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឬ​ស្សី​ឃុំ​ផ្អាវ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្ដរមានជ័យ​,​ហើយ​ត្រូវបាន​ចាប់ខ្លួន​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៩​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ចូល​តាម​ច្រក​អូ​ស្វាយ​៕S/


​រូបភាព​:​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ខ្មែរ​២​នាក់​អោយមក​ស្រុក​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគារ​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម