​ស្ត្រី​ចំណាស់​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ត្រូវ​គោយន្ត​កន្ត្រៃ​បុក​ស្លាប់​

120
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​៖​ស្ត្រី​ចំណាស់​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ត្រូវ​គោយន្ត​កន្ត្រៃ​បុក​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៧​និង​២០​នាទី​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​ស្ថិតនៅ​លើផ្លូវ​ក្រាល​កៅស៊ូ​ក្នុងភូមិ​ស្រះ​ឃុំ​រើ​ល​ស្រុក​ពួក​ខេត្តសៀមរាប ។

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​និយាយថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ គោយន្ត​កន្ត្រៃ​ម៉ាក​គូ​បូ​តា​ពណ៌​ក្រហម​បើកបរ​ដោយ​ឈ្មោះ​ចក់​ខេន​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ប្ញ​ស្សី​ឃុំ​រើ​ល​ស្រុក​ពួក​ខេត្តសៀមរាប​។​បាន​បើក​បុក​ជនរងគ្រោះ​ឈ្មោះ ស៊ិន សែត ភេទ​ស្រី អាយុ​៨៣​ឆ្នាំ​រស់នៅ​ភូមិ​ស្រះ​ឃុំ​រើ​ល​ស្រុក​ពួក​ខេត្តសៀមរាប​ពេលដែល​ជនរងគ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​

​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ចំណែក​គោយន្ត​កន្ត្រៃ​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕S/

​ ​រូបភាព​: លោកយាយ​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ត្រូវ​គោយន្ត​កន្ត្រៃ​បុក​ស្លាប់​៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ