​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​រួច​បន្ត​បុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​

97
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​វាងរ​ថ​យន្ត​ពីរ​គ្រឿង​បុក​គ្នា​រួច​បន្ត​ទៅបុក​ម៉ូតូ​បណ្តាលឱ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៣៣​និង​៣៤​ស្ថិត​ត្រង់ចំណុច​ភូមិ​ផ្សា​ស្លាប​លែង​ឃុំ​ស្វាយ​រំពារ​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​3A7815​មកដល់​ចំណុច​ខាងលើ​បាន​ឡើង​វ៉ា​ជែង​រួច​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ្វ​ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AZ3869​។​បើកបរ​ដោយ​ឈ្មោះ​លឹម​យោ​ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​នៅ​ភូមិ​ទី​៧​សង្កាត់​ទឹកល្អក់​៣​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​សេរី​ឆ្នាំ​២០១៣​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កណ្ដាល​1O7406​អ្នកបើកបរ​ឈ្មោះ​សៀ​រាជ​ជា​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​នៅ​ភូមិ​ក្រាំង​ខ្លុង​ឃុំ​ស្ដុក​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ