តារា​ស្រី​មួយរូប​កាលពី​ជំនាន់​ទសវត្ស​រិ៍​ទី​៨០​បង្ហាញខ្លួន​ជាមួយ​វត្ត​មានកូនៗ​

98
ចែករម្លែក

ភ្នំពេញ​៖ អ្នកស្រី កែវ កល្យាណ ជា​តារា​ស្រី​ល្បី​កាលពី​ជំនាន់​ទសវត្ស​រិ៍ ៨០-៩០ បានបង្ហាញ មុខមាត់​កូនៗ​របស់លោក​ស្រី ក្រោយ​ពេលដែល​អវត្តមាន​ពី​សិល្បៈ​អស់​រយៈពេល​រាប់​ឆ្នាំ ។​

​បច្ចុប្បន្ននេះ លោកស្រី​កំពុង​រស់នៅ​ក្នុងប្រទេស​កម្ពុជា ជាមួយ​កូនៗ បើទោះជា​វ័យ​កាន់​កាន់តែ ចាស់​បន្តិច​ក្ដី ប៉ុន្តែ​លោកស្រី កែវ កល្យាណ នៅតែមាន​ភាព​រូប​សម្រស់​គ្រាន់បើ​ដដែល​ដែល​ធ្វើ មហាជន​និង​អ្នកគាំទ្រ​ចាប់អារម្មណ៍​។

​បន្ទាប់ពី​រស់នៅ​អស់​រាប់សិប​ឆ្នាំ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​នោះ កាលពីពេល​ថ្មីៗ​អ្នកស្រី កែវ កល្យាណ បាន​បង្ហោះ​រូបថត​កូនប្រុស​កូនស្រី​របស់គាត់​ដោយ​ភ្ជាប់​មកជា​មួយ​ពាក្យ​មួយ​ឃ្លា​ថា “​បណ្តូលចិត្ត​របស់​ម៉ាក់ ទាំង​២” ។ គ្រាន់​បង្ហោះ​សារ​ហើយ​ដោយមាន​រូបថត​កូនៗ​នោះបាន​ធ្វើ មហាជន​ចាប់អារម្មណ៍​និង​សរសើរ​ដល់​អ្នកស្រី​។

​សម្រាប់​ការងារ​សិល្បៈ លោកស្រី​មិនទាន់​បង្ហើប​ថា នឹង​ចូល​សម្តែង​វិញ ឬ​យ៉ាងណាទេ ប៉ុន្តែ​អ្វី ដែល​សំខាន់​ពេលនេះ លោកស្រី មានកូន​ស្រី​ម្នាក់ ជា​អ្នក​ស្នង​តំណែង​ពី​ម្តាយ​គឺ​កញ្ញា កែវ ឡា​វី​ញ កំពុងមាន​ប្រជាប្រិយភាព ក្នុង​វិស័យ​ភាពយន្ត​ភាគ​ខ្មែរ​សព្វថ្ងៃនេះ​។​

​សូមបញ្ជាក់ថា បើ​គិត​មកដល់​ឆ្នាំ​២០២០​នេះ អ្នកនាង កែវកល្យាណ​មានកូន​ចំនួន​០២​នាក់​ហើយ គឺ​ស្រី​មួយ​ប្រុស​មួយ​។ កូនស្រី​មានឈ្មោះ កែវ ឡា​វី​ញ មាន​អាយុ ២០​ឆ្នាំ និង​កូនប្រុស មាន ឈ្មោះ កែវ រ៉ា​ញូ មាន​អាយុ​១៣​ឆ្នាំ​៕ ដោយៈ បូ​រិ​ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ