អត្ត​ព​លិ​ក​កីឡា លើក​ទម្ងន់​កម្ពុជា ៥ នាក់ នឹង​ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​កូរ៉េ ត្រៀម​ចូលរួម​កីឡា​អូឡាំពិក រដូវរងារ ២០២២ នៅ​ចិន​

116
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កិច្ចសម្ភាសន៍​មួយ រវាង​កីឡាករ​- កីឡាការិនី កីឡា​លើក​ទម្ងន់​កម្ពុជា ជាមួយ​សារព័ត៌មាន អន្តរជាតិ និង Pyeong Chang 2018 Legacy Foundation លោក Heidi Baek ត្រៀម​បញ្ជូន​កីឡាករ​- កីឡាការិនី ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​កូរ៉េ ត្រៀម​ចូលរួម ការប្រកួត​កីឡា​អូឡាំពិក រដូវរងារ ២០២២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន និង ស៊ី​ហ្គេម ( SEA GAMES ) លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ។​

​លោក សំ សុខ​យី អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា លើក​ទម្ងន់​កម្ពុជា បាន​មានប្រសាសន៍ថា សហព័ន្ធ ត្រៀមលក្ខណៈ​បញ្ជូន អត្ត​ព​លិ​ក ទៅ​ហ្វឹកហាត់​ប្រទេស​កូរ៉េ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុម​ត្រៀម​បញ្ជូន ចូលរួម​ការប្រកួត​កីឡា​អូឡាំពិក រដូវរងារ ២០២២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ព្រមទាំង​ចូលរួម​ប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​បាន​បន្តថា សម្រាប់​កម្មវិធី​ហ្វឹកហាត់ ប្រចាំថ្ងៃ ពី​គ្រូបង្វឹក​ត្រូវ​បន្ត ការហ្វឹកហាត់​ខ្លួនឯង ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ​សហព័ន្ធ​។ ដោយ​ត្រៀម​ពិនិត្យ​រក កីឡាករ​-​កីឡាការិនី ប្រភេទ​ទម្ងន់​ធ្ងន់ និង​ទាក់ទង​សហព័ន្ធ លើក​ទម្ងន់​វៀតណាម ក្នុងការ​ត្រៀមខ្លួន​បាន​ស្រេច និង​ចំ​គោលដៅ ការប្រកួត​កីឡា SEA GAMES លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​អគ្គលេខាធិការ បាន​បន្ថែមថា ការ​បញ្ជូនទៅ​ហ្វឹកហាត់ ប្រទេស​កូរ៉េ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០២០ សម្រាប់​បញ្ជូន​ចូលរួម ការប្រកួត​កីឡា រដូវរងារ នៅ​ប្រទេស​ចិន ឆ្នាំ​២០២២ ចំនួន ៥ នាក់ រួមមាន កីឡាការិនី សេង ប៉ូ​រិ​ន ប្រធាន​ក្រុម ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៩ គីឡូក្រាម កីឡាការិនី ស៊ឺន លី​ណា ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៥៩ គីឡូក្រាម កីឡាករ ទឺ ម៉ាច ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៥៥ គីឡូក្រាម កីឡាករ យិន សុវណ្ណ ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៤៨ គីឡូក្រាម និង​កីឡាករ ឈាង ដេ​វិត ក្នុង​ប្រភេទ​ទម្ងន់​ក្រោម ៦១ គីឡូក្រាម​៕​v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ