ឆេ​ល​ស៊ី​ងាក​មករក​កីឡាករ ធី​ម៉ូ វើ​ន័​រ ខណៈ​ខ្សែប្រយុទ្ធ​រូបនេះ​យល់ព្រម​ទទួលយក​កិច្ចសន្យា លេង​៥​ឆ្នាំ​

104
ចែករម្លែក

ធី​ម៉ូ វើ​ន័​រ (Timo Werner) បាន​ឯកភាព​ជាគោលការណ៍​ថា នឹងចូលរួម​ជាមួយ​ក្លិប​ឆេ​ល​ស៊ីក្នុង​កិច្ច ព្រមព្រៀង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែលមាន​តម្លៃ​៥៣​លាន​ផោន​ជាមួយនឹង​ប្រាក់​ឈ្នួល​១៨០.០០០ ផោន​ក្នុង​មួយ​សប្តាហ៍​។
​ ​
​ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី​បាន​នាំមុខ​ក្លិប​លី​វឺ​ភូ​ល​( Liverpool) ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែ ប្រយុទ្ធ​រូបនេះ បន្ទាប់ពី Liverpool គ្មាន​បំណង​ចំណាយ​លើ​លក្ខខណ្ឌ​ទិញ​ផ្តាច់​របស់​ខ្សែប្រយុទ្ធ RB Leipzig រូបនេះ​។​
​ ​
​មាន​ព័ត៌មាន​ថា វើ​ន័​រ បាន​ទទួលយក​កិច្ចព្រមព្រៀង​ដែល​ផ្តល់​ឲ្យ​ដោយ​ពហុ​កីឡដ្ឋាន Stamford Bridge ដែលមាន​ប្រាក់​ឈ្នួល ១៨០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ឬ​ស្មើនឹង​៩​លាន​ផោន​ក្នុង មួយឆ្នាំ​។​
​ ​
​វើ​ន័​រ មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៥៣​លាន​ផោន ប៉ុន្តែ​ក្លិប Liverpool បាន​ដកខ្លួន​ចេញពី​ការ​តាម ប្រមាញ់​ដោយសារ​តែមាន​ភាពមិន​ច្បាស់លាស់​ជុំវិញ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា​។
​ ​
​លក្ខខណ្ឌ​នេះ​ត្រូវ​ពិនិត្យមើល​ឡើងវិញ​កាលពី​ថ្ងៃទី​១៥​ខែមិថុនា បើទោះបីជា​កន្លងមក​ក្លិប Liverpool ដែល​គេ​ចាត់ទុកថា ជា​បេក្ខភាព​នាំមុខ ស្របពេល​កីឡាករ​រូបនេះ​កោតសរសើរ​ក្រុម របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ប៉ុន្តែ​ទំនងជា​គ្រោង​ចូលរួម​គូប្រជែង​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក​។
​ ​
​នៅមាន​ឱកាស​សម្រាប់​ក្រុម Liverpool ដើម្បី​ចូល​ឆក់យក​កីឡាករ វើ​ន័​រ ប៉ុន្តែ​នៅពេលនេះ Liverpool គ្មាន​បំណង​ឆ្លើយតប​នឹង​ការទាមទារ​នេះ​ទេ​។​
​ ​
​គេ​ជឿថា ភ្នាក់ងារ​របស់ វើ​ន័​រ បាន​ពិភាក្សា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​គេ​រំពឹងថា​អាច​នឹង សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​ត្រឹម​ដើម​សប្តាហ៍​ក្រោយ​។

​តាម​ព័ត៌មាន​ថា វើ​ន័​រ បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប RB Leipzig តាំងពី​ខែមីនា ប៉ុន្តែ​បន្ទាប់ពី មិនបាន​ឮដំណឹង​ពី​ក្លិប Liverpool ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ នៅពេលនេះ​មាន​ព័ត៌មាន​ថា កីឡាករ​រូបនេះ​នឹងចូលរួម​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​ទៅវិញ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ