ភ្នាក់ងារ​របស់ ហ្គា​រ៉េត បេ​ល ពន្យល់​ពី​មូល​ហេតុដែល​កីឡាករ​រូបនេះ​មិន​ចង់​ត្រឡប់​ទៅ​ក្រប ខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

110
ចែករម្លែក

ភ្នាក់ងារ​របស់ ហ្គា​រ៉េត បេ​ល (Gareth Bale) និយាយថា កូនក្តី​របស់លោក​មិន​ចង់​វិល​ត្រឡប់មក កាន់​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​វិញ​ទេ​នៅពេលនេះ ហើយ​អាច នឹង​បញ្ចប់​អាជីព​នៅក្នុង​ប្រទេស អេ​ស្ប៉ា​ញ​។
​ ​
​កីឡាករ​សញ្ជាតិ​វ៉េ​ល​រូបនេះ​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់ អង់គ្លេស​វិញ​កាល ពី​ឆ្នាំមុន បន្ទាប់ពី​ទំនាក់ទំនង​ជាមួយ​គ្រូបង្វឹក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) និង​អ្នក គាំទ្រ​របស់​ក្លឹប​ប្រែជា​ជូរចត់​។​
​ ​
​នៅពេលនេះ បេ​ល ហាក់ដូចជា​បំភ្លេចចោល​រឿង​ទាំងនេះ បើទោះបី​ជាមាន​សេចក្តី រាយការណ៍​ថា កីឡាករ​រូបនេះ​នឹង​ចាកចេញ​នាពេល​អនាគត​ក៏ដោយ​។​
​ ​
​បេ​ល នៅសល់​កិច្ចសន្យា​ជាមួយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ដល់​ឆ្នាំ​២០២២ ហើយនឹង ឈានចូល​វ័យ​៣៣​ឆ្នាំ​នៅពេលនោះ​ផងដែរ​។​
​ ​
​លោក ចូ​ណា​ថា​ន បា​ណិ​ត (Jonathan Barnett) និយាយថា លោក​មើលមិនឃើញ​ថា កីឡាករ រូបនេះ​អាច​នឹង​បញ្ចប់​កិច្ចសន្យា​មុនពេល​វេលា​នោះទេ​។​
​ ​
​លោក បា​ណិ​ត បាន​និយាយថា “​ខ្ញុំ​មិនដឹងថា គាត់​មានតម្លៃ​ប៉ុន្មាន​ទេ​។ ប្រាក់​ឈ្នួល​របស់គាត់ ខ្ពស់​ណាស់ ហើយ​ទីតាំង​ដែល​កីឡាករ​រូបនេះ​ត្រូវ​ទៅ​គឺ​ពិតជា​សំខាន់​ណាស់​សម្រាប់​ឆាកជីវិត របស់​កីឡាករ​រូបនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ