របៀប​ដែល​ឪពុកម្តាយ​អាច​ការពារ​ភ្នែក​កូន​បាន​

130
ចែករម្លែក

​ដោយសារតែ​ប្រទេស​យើង​កំពុងតែ​អនុវត្ត​ការ​នៅផ្ទះ​ច្រើនជាង​ចេញទៅ​ក្រៅ ដូច្នេះ​គ្រួសារ​ភាគ ច្រើន​ដែល​ឲ្យ​កូន​រៀន​នៅផ្ទះ​ច្រើនតែ​ឲ្យ​ពួកគេ​រៀន​តាម Online លេង​ក្នុងផ្ទះ និង​ឲ្យ​កូន​លេង ហ្គេម អាន​សៀវភៅ និង​មើល​ទូរទស្សន៍​ក្នុងផ្ទះ​ជាង​ឲ្យ​ទៅលេង​ខាងក្រៅ​។ ដូច្នេះ​វា​ពិតជា​រឿង សំខាន់​ណាស់​ដែល​ឪពុកម្តាយ​ត្រូវ​ដឹង​អំពី​សុខភាព​ភ្នែក​កូន ការលូតលាស់​សុខភាព​ភ្នែក និង​របៀប​ដែល​រឿងនេះ​អាច​រង​ការប៉ះពាល់​នៅពេល​ពួកគេ​ចំណាយពេល​នៅផ្ទះ​ច្រើន​។

​ភាព​មើលឃើញ​ច្បាស់​ល្អ​គឺជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការលូតលាស់​របស់​កូន​ទាំង​ក្នុង​សាលារៀន និង​ការទំនាក់ទំនង​ក្នុងសង្គម​របស់​ពួកគេ​។ យ៉ាងណាមិញ ក្មេង​គ្រប់គ្នា​គួរតែ​ធ្វើតេស្ត សុខភាព​ភ្នែក​សិន​មុនពេល​អាយុ​បាន ៥​ឆ្នាំ​។ ពេលខ្លះ​ឪពុកម្តាយ​គួរតែ​រំពឹងថា​នៅ​សាលា ពួកគេ​រៀន មានការ​ពិនិត្យ​សុខភាព​ភ្នែក​ដែរ ប៉ុន្តែ​ភាគច្រើន​មិនដែល​មាន​ទេ​។ ដូច្នេះ​ដើម្បី ប្រាកដថា ភ្នែក​កូន​លូតលាស់​ល្អ អ្នក​គួរតែ​ឲ្យ​ពេទ្យ​ធ្វើតេស្ត​សិន​មុនគេ​ចាប់ផ្តើម​ចូលរៀន​។

​តើ​ការមើល​ទូរស័ព្ទ​ច្រើនពេក​ប៉ះពាល់​ភ្នែក​កូន​ដែរ​ទេ​? នេះ​ជា​សំណួរ​ដែល​ឪពុកម្តាយ​ភាគច្រើន​តែងតែ​ចង់ដឹង និង​សួរ​ជា​ញឹកញាប់​។ ការមើល ទូរស័ព្ទ​ច្រើន​សុទ្ធតែជា​រឿង​ដែល​ពិបាក​ចៀសផុត​ណាស់​ក្នុង​យុគ្គសម័យ​ដ៏​ទំនើប​មួយ​នេះ ជាពិសេស​ក្នុងពេល​កំពុងតែ​គេ​មិន​ឲ្យ​ដើរ​ចេញពីផ្ទះ​បែបនេះ​ទៀត​។ ដូច្នេះ​អ្វីដែល​អាចធ្វើ​បាន គឺ​ត្រូវ​លើកទឹកចិត្ត​ពួកគេ​ឲ្យ​សម្រាក​ពី​ការមើល​នេះ​ជា​ទៀងទាត់​ផង​។ ការដែល​ក្មេង​មើល ទូរស័ព្ទ​ជក់​រហូតដល់​ភ្លេច​ព្រិច​ភ្នែក អាច​នាំ​ឲ្យ​ភ្នែក​ស្ងួត និង​គ្មាន​ផាសុកភាព​បាន ដូច្នេះ​ចូរ​មាន ទម្លាប់​មួយ​សម្រាប់​ពួកគេ​គឺ 20:20;20 មានន័យថា ជា​រៀងរាល់​ការមើល​ទូរស័ព្ទ ២០​នាទី ត្រូវ​សម្រាក ២០​នាទី ដោយ​សម្លឹងមើល​អ្វីដែល​ឆ្ងាយ​ចម្ងាយ ២០​ហ្វី​ត (៦.១​ម៉ែត្រ​)​។ រឿងនេះ​នឹង​ជួយ​ឲ្យ​សាច់ដុំ​ភ្នែក​របស់​កូន​ធូរ និង​ឲ្យ​ការ​ព្រិច​ភ្នែក​របស់គេ​ត្រឡប់មក​ធម្មតា​វិញ ហើយ​ចៀសវាង​បញ្ហា​បាន​ច្រើន​ផង​។ រឿង​មួយទៀត​ដែល​ត្រូវ​ចងចាំ​ដែរនោះ​គឺថា ត្រូវដាក់​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​ភ្នែក ៤៥​សង់ទីម៉ែត្រ និង​ដាក់​កញ្ចក់​ទូរស័ព្ទ​នៅក្រោម​ភ្នែក​។​

​អា​ការៈដែល​អាច​គិតថា​ភ្នែក​កូន​មាន​បញ្ហា​មានដូចជា​៖

– ញី​ភ្នែក​ជាប់​
– បិទ​ភ្នែក ឬ​យកដៃ​បិទ​ភ្នែគ​ម្ខាង​ជាប់​ខណៈពេល​កំពុងតែ​អាន​អក្សរ ឬ​មើល​ទូរទស្សន៍​
– ឈរ​ជិត​ទូរទស្សន៍ ឬ​ក្តារខៀន​ពេក​
– សម្គាល់​ឃើញ​ភ្នែក​ម្ខាង​ងាក់​មក​រង​ច្រមុះ​
– ខ្លាច​ពន្លឺ​
– ឈឺក្បាល​ជាប្រចាំ​
– ញី​ភ្នែក​ជាប់ ឬ​ភ្នែក​ឡើង​ក្រហម ឬ​ក្រហាយ​
– ពិបាក​អាន​អក្សរ ឬ​មើល​ជិតៗ​
– មាន​ស្រមោល​ក្នុង​កូនក្រមុំ​ភ្នែក​ដែល​មិន​ព្រម​បាត់​ទៅវិញ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ