តើ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ប៉ះពាល់​ភាព​មើលឃើញ​ច្បាស់​របស់​ភ្នែក​ដែរ​ទេ​?

134
ចែករម្លែក

ទោះបីជា​យ៉ាងណាក៏ដោយ អ្វីដែល​គេ​ដឹង​នាពេល​បច្ចុប្បន្ននេះ បញ្ហា​ភ្នែក​មិនត្រូវ​បាន​គេ​កត់ សម្គាល់ថា​ជា​អាកា​រៈ​នៃ​ការបង្ក​រោគ​ដោយ​វីរុស​កូ​រ៉ូ​ណា​ឡើយ​។ ប៉ុន្តែ​អ្វីដែល​គេ​រកឃើញ​នោះ គឺថា សីតុណ្ហភាព​រាងកាយ​ឡើង​ខ្ពស់ ក្អក និង​បាត់​បង់ការ​ស្រង់​រសជាតិ ឬ​ក្លិន​នៅតែ​ជា​អាកា​រៈ ដែល​ត្រូវបាន​ចាត់ទុកថា​កើតឡើង​ញឹកញាប់​បំផុត​។

​ជំងឺ​កូ​វីដ​១៩​ឆ្លងទៅ​មនុស្ស​យើង​តាមរបៀប​ខុសៗ​គ្នា​។ អ្នកខ្លះ​កើត​អាកា​រៈ​ជំងឺ​នេះ​តិចតួច​ទៅ មធ្យម ខណៈពេល​ខ្លះទៀត​ត្រូវការ​សម្រាក​ពេទ្យ​។ ប៉ុន្តែ​ករណី​ដែល​ធ្វើ​ឲ្យ​ភ្នែក​មើល​លែង ឃើញ​នោះ​គឺ​កម្រ​ណាស់​។ វា​មិនមាន​អំណះអំណាង​ណាមួយ​បញ្ចា​ក់ថា វីរុស​នេះ​ប៉ះពាល់ ដល់​សមត្ថភាព​នៃ​ការមើលឃើញ​ច្បាស់​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្វីដែល​គេ​រកឃើញ​បន្ថែម​នោះ វីរុស​កូ​រ៉ូ​ណា​ថ្មី​អាច​បង្ក​ជា​បញ្ហា​រលាក​ភ្នែក ឬ​ហៅថា Conjunctivitis ដែល​កើត​ឡើងលើ​អ្នក ជំងឺ​ត្រឹមតែ ១ ទៅ ៣​ភាគរយ​ប៉ុណ្ណោះ ហើយ​ជា​ករណី​កម្រ​ទៀត​។

​ការ​រលាក​ភ្នែក​នេះ​ឬ​ហៅថា ក្រហម​ភ្នែក​ច្រើនតែ​កើតឡើង​លើ​ភ្នែក​ទាំងសងខាង រមាស់​ភ្នែក ហៀរ​ទឹកភ្នែក ឬ​មាន​អារម្មណ៍​ក្រហាយៗ ឬ​រកាំ​ក្នុង​ភ្នែក​។ វា​ក៏​អាច​បង្ក​ជា​ខ្ទុះ​ដែរ​បើសិនជា រោមភ្នែក​ចាក់​ភ្នែក​។ រឿងនេះ​ច្រើនតែ​បង្កឡើង​ដោយ​អា​ឡែ​ហ្ស៊ី ឬ​ការបង្ក​រោគ​ណាមួយ​។​

​ទោះបីជា​ជំងឺ​កូ​វីដ​១៩ គឺជា​ជំងឺ​ផ្លូវដង្ហើម​ក៏ដោយ ក៏​វា​អាច​ឆ្លងតាម​ភ្នែក​ដែរ​។ នៅពេល​យើង កណ្តាស ក្អក ឬ​និយាយ​ដោយ​មិនបាន​ពាក់​ម៉ាស យើង​នឹង​សាយភាយ​វីរុស​ចេញពី​មាត់ ឬ​ច្រមុះ​ចូល​ទៅលើ​មុខ​អ្នកផ្សេង ហើយក៏​អាច​ប៉ះពាល់​លើ​ភ្នែក​របស់គេ​ដែរ​។ អ្នក​ប្រហែលជា ធ្វើ​ឲ្យ​ខ្លួនឯង​មានការ​បង្ក​រោគ​ផង​តាមរយៈ​ការប៉ះពាល់​ភ្នែក​ក្រោយពី​មាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ដែលមាន​ជំងឺ​នេះ​ក្នុង​ខ្លួន​។

​ដើម្បី​បង្ការ​ការចម្លង​វីរុស​កូ​រ៉ូ​ណា​តាម​ភ្នែក​យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

– បើសិនជា​អ្នក​ពាក់​ឡេ​ន​ការពារ​ភ្នែក ចូរ​ពិចារណា​ទៅលើ​ការពាក់​វ៉ែនតា​ជំនួស​វិញ​
– ចូរ​ចៀសវាង​កា​រញី​ភ្នែក​
– ចូរ​អនុវត្ត​អនាម័យ​ឲ្យ​មាន​សុវត្ថិភាព​និង​នៅ​ឆ្ងាយ​ពី​អ្នកដទៃ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ