ម៉ៃឃើ ចូឌែន នឹងបរិច្ចាគ ១០០ លានដុល្លារក្នុងមួយទសវត្សរ៍ខាងមុខដល់អង្គការណាដែលធ្វើការដើម្បីសមភាពជាតិសាសន៍

151
ចែករម្លែក

លោក ម៉ៃឃើល ចូឌែន បានប្រកាសថាលោកនឹងបរិច្ចាគថវិកាចំនួន ១០០ លានដុល្លារដល់អង្គការណាដែលប្រយុទ្ធដើម្បីសមភាពជាតិសាសន៍ បន្ទាប់ពីការតវ៉ាជុំវិញមរណភាពលោកចច ផ្លយ បានផ្ទុះឡើងទូទាំងសហរដ្ឋអាម៉េរិក។

វីរបុរសបាល់បោះរូបនេះបានបង្ហាញកាលពីថ្ងៃសុក្រទី៥មិថុនាថាគាត់និងក្រុមហ៊ុន Jordan Brand របស់គាត់ ដែលជាផ្នែកមួយនៃក្រុមហ៊ុនស្បែកជើងនិងសម្លៀកបំពាក់ Nike នឹងបរិច្ចាគថវិកានេះក្នុងរយៈពេល ១០ ឆ្នាំខាងមុខជាមួយគោលបំណងធានានូវសមភាពជាតិសាសន៍ យុត្តិធម៌សង្គម និងលទ្ធភាពទទួលបានការអប់រំកាន់តែច្រើន។

អតីតតារាបាល់បោះ NBA និងជាម្ចាស់បច្ចុប្បន្នរបស់ក្លិប Charlotte Hornets បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជីវិតជនស្បែកខ្មៅមានតម្លៃ។ នេះមិនមែនជាសេចក្តីថ្លែងការណ៍ចម្រូងចម្រាសនោះទេ។ ដរាបណាការរើសអើងជាតិសាសន៍ដែលធ្វើឱ្យស្ថាប័នរបស់ប្រទេសយើងបរាជ័យត្រូវបានលុបចោលទាំងស្រុង យើងនឹងនៅតែប្តេជ្ញាការពារនិងធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់ជនស្បែកខ្មៅ”៕ ដោយ៖ កញ្ញាដាលីស

លោក ម៉ៃឃើល ចូឌែន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ