​អគ្គនាយកដ្ឋាន​កីឡា ទទួលបាន​សម្ភារ ការពារ​មេរោគ​កូ​វីដ​-១៩ ពី​សភាពាណិជ្ជកម្ម​កូរ៉េខាងត្បូង នៅ​កម្ពុជា​

103
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កាលពី​ល្ងាច ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា ទទួលបាន​សម្ភារ​ការ​ពារ មេរោគ​កូ​វីដ​-១៩ សំខាន់ៗ ដូចជា ម៉ាស់​មុខ ១.០០០ បន្ទះ ស្រោមដៃ​ការពារ ១០០ ប្រអប់ ដប​ដាក់​អាល់កុល ៥០ ដប និង​ទឹក​អាល់កុល​លាងដៃ ១២០ កា​ដុង ស្មើ ៣.៦០០ លីត្រ ពី​សភាពាណិជ្ជកម្ម​កូរ៉េខាងត្បូង នៅ​កម្ពុជា ( The Korea Chamber of Commerce in Cambodia ) ។​

​សភាពាណិជ្ជកម្ម​កូរ៉េខាងត្បូង នៅ​កម្ពុជា បាន​និយាយថា ក្នុងពេល​មាន​វិបត្តិ​សុខភាព​សកល ដូចជា មេរោគ​កូ​វីដ​-១៩ នេះ វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ត្រូវ​ចូលរួម​ឲ្យ​បាន​លឿន និង​ជួយ​គ្នា​ទៅវិញទៅមក តាម​ដែល​អាចធ្វើ​ទៅបាន​។ យើង​ជឿថា ក្រុមហ៊ុន ត្រូវតែ​ក្រោកឈរឡើង និង​ឆ្លើយតប​ទៅតាម ការអំពាវនាវ ឲ្យ​បាន​ទាន់ពេលវេលា​។ ការឧបត្ថម្ភ​របស់​យើង ដល់​អគ្គនាយកដ្ឋាន​កីឡា គឺជា​ការឧបត្ថម្ភ​មួយ ក្នុងចំណោម​ការឧបត្ថម្ភ​ជាច្រើន ដែល​ក្រុមហ៊ុន បានធ្វើ ក្នុងពេល​ថ្មីៗ​នេះ ហើយ​យើង​នឹង​ឧបត្ថម្ភ​ដល់ សហគមន៍ ដែល​យើង​កំពុង​បម្រើ​ជា​បន្តទៀត​។​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន បានបង្ហាញ​នូវ គំនិត​ផ្តួចផ្តើម និង​ទំនួល​ខុសត្រូវ​ដ៏​មាន​សារសំខាន់ ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង បង្ក្រាប​មេរោគ​កូ​វីដ​-១៩ ហើយ​យើង​សូម​ប្រគល់​លិខិត​ថ្លែងអំណរគុណ ដល់​សភាពាណិជ្ជកម្ម​កូរ៉េខាងត្បូង នៅ​កម្ពុជា ចំពោះ​ការឧបត្ថម្ភ​ដ៏​មាន​អត្ថន័យ​នេះ​។ សម្ភារ​ទាំងនេះ នឹង​ជួយ​ការពារ​សុខភាព និង​សុវត្ថិភាព ដល់​មន្ត្រី និង​ប្រជាជន នៅក្នុង​សហគមន៍​ជាច្រើន នៅក្នុង​គ្រា​ដ៏​លំបាក​នេះ​”​។

​លោក​បាន​បន្តថា សម្ភារ​ការពារ​មេរោគ​កូ​វីដ​-១៩ ទាំងនេះ ក្នុងនាម​អគ្គនាយក​កីឡា នឹង​យកទៅ​បែងចែក ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ ចំនួន ៣២ ដែលមាន​ក្រុម​កីឡាករ​-​កីឡាការិនី ជម្រើសជាតិ​ថ្នាល កំពុងធ្វើការ​ហ្វឹកហាត់ យ៉ាងសកម្ម នៅ​ពហុ​កីឡដ្ឋាន​ជាតិ តាម​ការណែនាំ​បច្ចេកទេស របស់​ក្រសួងសុខាភិបាល ។ ដូច្នេះ​មុនពេល​ចូល​ហាត់​យើង​ត្រូវការ​ត្រួតពិនិត្យ និង​ថែទាំ​សុខភាព​ត្រឹមត្រូវ ហើយ​ម៉ឹងម៉ាត់​ជាប្រចាំ តាម​ការណែនាំ ដោយ​សហការ​ជាមួយ ក្រសួងសុខាភិបាល​៕​v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ