ចិន​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្លួន​ពិចារណា​អំពី​ការ​ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី ដោយសារ​មាន​ការរើសអើង​

145
ចែករម្លែក

​ចិន​បាន​ណែនាំ​ដល់​ពលរដ្ឋ​ខ្លួន​ថា​កុំ​ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី ដោយ​លើ​ហេតុផល​ថា​មាន​ការរើសអើង​ជាតិ​សាសន៍​និង​អំពើហិង្សា​ប្រឆាំង​ពួក​អាស៊ី នៅក្នុង​អ្វីដែល​ទំនង​ជា​ការប៉ុនប៉ង​ចុងក្រោយ​របស់​ចិន​​ប៉េកាំង​ដើម្បី​ដាក់ពិន័យ​ប្រទេសមួយ​នេះ ចំពោះ​ជំរុញ​អោយ​មាន​ការស៊ើបអង្កេត​អំពី​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​សេចក្តីជូនដំណឹង​ចេញ​ដោយ​ក្រសួង​វប្បធម៌​និង​ទេសចរណ៍ កាលពី​យប់​ថ្ងៃ​សុក្រ​បាន​និយាយថា មាន​«​កំណើន​ពាក្យសម្តី​និង​អំពើ​ប្រកាន់​ជាតិ​សាសន៍ និង​អំពើ​ហិង្សា​ប្រឆាំង​ជនជាតិ​ចិន​និង​អាស៊ី​នៅ​​អូស្ត្រាលី ដោយសារតែ ផល​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩»​។​

​សេចក្តីជូនដំណឹង​បាន​និយាយទៀតថា « ក្រសួង​សូម​ណែនាំ​អ្នកទេសចរ​ចិន​អោយ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្លួន​អំពី​សុវត្ថិភាព និង​ជៀសវាង​ការធ្វើដំណើរ​ទៅ​កាន់​អូស្ត្រាលី​»​។​

​ដោយ​ត្រូវ​បាន​គេ​យល់ឃើញ​ថា​ជាការ​សងសឹក ចិន​បាន​បញ្ចប់​នាំចូល​ស្រូវ​សាឡី​អូស្ត្រាលី​ដោយសារ​វាយ​ពន្ធ​ជាង​៨០​ភាគរយ​ក្រោយពី​ចោទប្រកាន់​អូស្ត្រាលី​ថា រំលោភ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​​លោក​ដោយ​លួច​ឧបត្ថម្ភ​ធន​ដល់​កសិករ​ផលិត​ស្រូវ​សាឡី និង​លក់​ធញ្ជាតិ​នេះ​នៅ​ចិន​ក្រោម​ថ្លៃដើម​(​ថ្លៃ​ផលិត​)​។​

​វា​បាន​កើតឡើង​តែ​មួយ​សប្តាហ៍​បន្ទាប់​ពី​ចិន​ហាមឃាត់​ការ​នាំចូល​សាច់គោ​អូស្ត្រាលី​ពី​ទីសត្តឃាត​ធំ​បំផុត​៤​របស់​ប្រទេស​នេះ ដោយសារ​បញ្ហា​ស្លាក​សញ្ញា​។​

​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា​ប្រទេស​លោក​មិន​ចង់បាន​សង្គ្រាម​ពាណិជ្ជកម្ម​ទេ តែ​ថា​ចិន​«​បាន​ធ្វើ​កំហុស​ទាំង​ការជាក់ស្តែង​និង​ច្បាប់​»​នៅក្នុង​ការអនុវត្ត​ច្បាប់​របស់​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ថា​មិន​មាន​ភស្តុតាង​បង្ហាញថា អូស្ត្រាលី​ពាក់ព័ន្ធ​ក្នង​ការលក់​បង្ខូច​ថ្លៃ​ទេ​៕​ប្រែ​សម្រួល​៖​វាសនា​

​ប្រជាជន​ចិន​ពាក់​ម៉ាស់​ដើរ​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​០៥​មិថុនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ