បុរស​ម្នាក់​នៅ​ឥណ្ឌា​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​សម្លាប់​ដំរី​ដោយ​ឱ្យ​ស៊ី​ផ្លែ​ម្នាស់​បង្កប់​គ្រឿងផ្ទុះ​

180
ចែករម្លែក

​បុរស​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​ចំពោះ​ការ​ងាប់​សត្វ​ដំរី​មាន​ផ្ទៃពោះ​មួយ​ក្បាល​ដែល​ត្រូវបាន​សម្លាប់ បន្ទាប់​ពី​ផ្លែ​ម្នាស់​ដែល​បង្កប​គ្រឿងផ្ទុះ​(​ផាវ​) នៅ​ប្រទេស​ឥណ្ឌា​។​

​សត្វ​ដំរី​នេះ​បាន​ដើរ​ចូល​ក្នុង​ភូមិ​មួយ​នៅក្បែរ​ឧទ្យាន​ជាតិ Silent Valley នៅ​ទីក្រុង​ប៉ា​ឡា​កកាត​កាលពី​សប្តាហ៍​មុន​។​

​នៅ​ទីនោះ ដំរី​ញី​នេះ ដើរ​ស៊ី​ចំណី​ជា​ទូទាំង​ជាធម្មតា​រហូត​ដល់​ស៊ី​ផ្លែ​ម្នាស់​ដែល​មាន​បង្កប់​ផាវ ដែល​ជា​វិធី​មួយ​ដែល​ត្រូវបាន​ប្រើ​ដោយ​ពួក​អ្នកស្រុក​ដើម្បី​ដេញ​បង្អើល​សត្វព្រៃ​ចេញពី​ចម្ការ​ដំណាំ​របស់​ពួកគេ​។​

​គ្រឿងផ្ទុះ​នៅក្នុង​ផ្លែ​ម្នាស់​នោះ​បាន​ផ្ទុះ​នៅក្នុង​មាត់​របស់​វា​ហើយ​វា​បាន​ឈឺ​ខ្លាំង​ដោយ​ការ​របួស​ម៉ាត់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​មុន​ពេល​វា​បាន​ងាប់​នៅ​ទន្លេ​មួយ​កាលពី​ថ្ងៃទី ២៧ ខែ​ឧសភា​។​

​ប្រធាន​ការពារ​សត្វព្រៃ លោក​វ៉ា​ដេន ស៊ូ​រេ​នដ្រា គូ​ម៉ា បាន​និយាយថា​បុរស​ម្នាក់​អាយុ​ជាង​៤០​ឆ្នាំ ជា​អ្នក​ប្រមូល​ជ័រកៅស៊ូ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ថ្ងៃ​សុក្រ​ទី​៥​មិថុនា​ពី​បទ​ផ្តល់​គ្រឿង​ផ្ទុះ​និង​​ជួយ​អ្នក​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការសម្លាប់​ដំរី​នេះ​។

​ការចាប់ខ្លួនេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវបាន​កំណត់​អត្តសញ្ញាណ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​​ដំរី​ដែល​ងាប់​ដោយ​ស៊ី​ម្នាស់​បង្កប់​គ្រឿងផ្ទុះ​នេះ ត្រូវ​បាន​ទាញ​យក​ចេញពី​ទន្លេ ។​ដី​រីះ​ញី​នេះ​បាន​ងាប់​នៅ​ទន្លេ​មួយ​កាលពី​ថ្ងៃទី ២៧ ខែ​ឧសភា​ក្រោយ​របួស​មាត់​អស់​ពេល​ច្រើន​ថ្ងៃ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ