ក្រុមហ៊ុនស្រាបៀរ GANZBERG បានបើកយុន្ធាការជូនសំបុត្រឡានក្រុងដោយឥតគិតថ្លៃ

2938
ចែករម្លែក
  • 22
    Shares

ដោយៈ បាយ៉ង់/ភ្នំពេញៈនៅព្រឹកថ្ងៃទី១ មេសា នេះក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ GANZBERG បានចែកសំបុត្ររថយន្តក្រុងដោយឥតគិតថ្លៃដល់ សិស្ស និស្សិត បងប្អូន ប្រជាពលរដ្ឋរួមទាំង កម្មករ កម្មការិនី ដើម្បីធ្វើដំណើរទៅលេងស្រុកកំណើតជូបជុំក្រុមគ្រូសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅកោះពេជ្រ។

សំបុត្រដែលបានចែកជូនឆ្លងកាត់ប្រាំបីផ្លូវជាតិធំៗឆ្ពោះទៅកាន់២០ខេត្ដក្រុងរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះ សីហនុ, កំពង់ឆ្នាំង,ពោធិ៍សាត់, បាត់ដំបង, បន្ទា យមានជ័យ,កំពង់ធំ,សៀមរាប,ប៉ោយប៉ែត,ព្រះវិហារ, ស្រុកស្រអែម, ស្រុកអន្លង់វែង,ខេត្តកំពង់ចាម,ខេត្តត្បូងឃ្មុំ, ស្រុកឆ្លូង,ខេត្តក្រចេះ និង ខេត្តស្ទឹងត្រែង។
សំបុត្រដែលបងប្អូនប្រជាពលរដ្ឋសិស្សនិស្សិតរួមទាំងកម្មករកម្មការិនីទទួលបាននៅ ព្រឹកថ្ងៃទី១ ខែមេសា នេះនឹងចេញដំណើរនៅកោះពេជ្រ ខាងមុខសាល មហោស្របនាព្រឹកថ្ងៃទី១២ ខែមេសាឆ្នាំ២០១៨ ម៉ោង៧ ព្រឹក។

សំបុត្រនេះមិនអាចទិញឬលក់ដូរបានទេគឺចែកជូនឱ្យសម្រាប់ជិះរថយន្តក្រុងក្នុងថ្ងៃទៅលេងបុណ្យចូល ឆ្នាំថ្មី ប្រពៃណីខ្មែរ ពីព្រោះនៅលើសំបុត្រត្រូវបានសរសេរលេខអត្តសញ្ញាណបណ្ណរបស់អ្នកដែលត្រូវធ្វើដំណើរ។
នៅពេលឡើងរថយន្តអ្នកដំណើរត្រូវបង្ហាញសំបុត្រឡាននិងអត្តសញ្ញាណ្ណប័ណ្ណរួមគ្នាបើគ្មានឬខ្វះណាមួយឬខុសលេខឬកោសលុបលេខនោះមិនអនុញ្ញាត ឡើងរថយន្តឡើយ។

កាន់តែអស្ចារ្យទៀតនោះក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ GANZBERG ក៍បានចូលរួមចំណែកជាមួយសាលា​រាជ​ធានីភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋ ជិះរថយន្តក្រុងរបស់រដ្ឋាករស្វយ័តសាធារណៈ​ រថយន្តក្រុងនៅ​ក្នុងរាជធានីភ្នំ ពេញដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃ
ទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ផងដែរ។

ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគបានរៀបចំព្រឹត្ដិការណ៍ចែកសំបុត្ររថយន្តក្រុងដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទៅជួបជុំនាឧកាសបុណ្យចូលឆ្នាំខ្មែរនេះកាល ពី២០១៧ រួចមកហើយដោយមានរថយន្តក្រុងចំនួន១០០គ្រឿង ឆ្លងកាត់ប្រាំបីផ្លូវជាតិធំៗឆ្ពោះទៅកាន់១៥ ខេត្ដក្រុងធំៗហើយនេះ គឺជាសកម្មភាពសម្បុរសធម៌ថ្មីមួយទៀតប​ន្ថែមលើសកម្មភាពសម្បុរសធម៌ផ្សេងៗជាច្រើនដែលក្រុមហ៊ុនស្រា បៀរហ្គេនស៍បឺគ GANZBERG បានធ្វើ។

យោងតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលយើងដែលលោកតែងតែគិតគួរសុខទុក្ខរបស់ប្រជាពលរដ្ឋក៍ដូចជា កម្មករកម្មការិនីទូទាំងប្រទេ សយើង។ ដូច្នេះក្រុមហ៊ុន ស្រាបៀរហ្គេនស៍បឺគក៍បានរៀបចំកម្ម​វិធីឡានក្រុងជូនអ្នកទៅជួបជុំនេះឡើងដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយក្នុងការធ្វើដំណើរទៅលេង​ស្រុកកំណើត ក្នុងឧកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងឆ្នាំនេះ។

ដោយប្រទេសកម្ពុជាបច្ចុប្បន្នមានសុខសន្តិភាពពេញលេញហើយមានភាពរីកចម្រើនសម្បូរសប្បាយជាពិសេសហេដ្ឋារចនាសម្ព័ន្ធទៅដល់គ្រប់ច្រករហកទៅដល់ខេត្ដឆ្ងាយៗប្រជាពលរដ្ឋធ្វើដំណើរទៅមកទូទាំងប្រទេសកាន់ច្រើនឡើង។ ដូច្នេះហើយឆ្នាំនេះ ក្រុមហ៊ុនស្រាបៀរហ្គេនស៍​បឺគបានរៀបចំរថយន្តភាគច្រើនឆ្ពោះទៅកាន់​ខេត្​ដឆ្ងាយៗដើម្បីជួយសម្រួលប្រជាពលរដ្ឋយើងទៅលេងស្រុកកំណើតទាន់ពេលវេលា៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម