ឥណ្ឌា​និង​ចិន​យល់ព្រម​ដោះស្រាយ​ជម្លោះ​ព្រំដែន​ដោយ​សន្តិវិធី​

117
ចែករម្លែក

​ឥណ្ឌា​និង​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​០៥​មិថុនា បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ដោះស្រាយ​ជម្លោះ​ព្រំដែន​របស់​គេ​នៅ​តំបន់​ឡា​ដាក់​តាម​បណ្តាញ​ការទូត នេះ​បើ​តាម​ការប្រកាស​របស់​ក្រសួងការបរទេស​ឥណ្ឌា​។​

​ការប្រកាស​នេះ​កើត​ឡើង​មួយ​ថ្ងៃមុន​ឧត្តម​សេនយ៍​កំពូល​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​ជួបប្រជុំ​ជាមួយគ្នា​នៅ​ទីតាំង​ជិត​ព្រំដែន​ដែល​មាន​ការប្រឈមមុខ​ដាក់គ្នា ដើម្បី​ព្យាយាម​និង​ស្វែងរក​វិធី​បន្ធូរបន្ថយ​​កំដៅ​សភាពការណ៍​ព្រំដែន​របស់​គេ​។​

​ពួក​មន្ត្រី​ឥណ្ឌា​បាន​និយាយថា​ភាគី​ទាំងពីរ ដំបូង​ត្រូវ​ផ្តោត​លើ​ការដក​ទាហាន​ជំនួយ​ឥណ្ឌា​និង​ចិន​និង​គ្រឿប​រិក្ខា​យោធា​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទីនោះ​។​

​សូមបញ្ជាក់​ថា ទាហាន​មក​ពី​ភាគី​ទាំងសងខាង​បាន​បោះជំរំ​នៅ​ជ្រលង​ភ្នំ​ហ្កា​វ៉ាន ហ្កាល​លី នៅ​តំបន់​ខ្ពង់រាប​ឡា​ដាក់ ដោយ​ម្ខាង​ចោទប្រកាន់​ម្ខាង​ទៀត​ថា​ឆ្លងកាត់​ព្រំដែន​ជម្លោះ​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​ ដែល​បាន​បង្ក​សង្គ្រាម​បង្ហូរឈាម​មួយ​ប្រាវ​កាលពី​ឆ្នាំ​១៩៦២​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេ​ស​ឥណ្ឌា​បាន​និយាយថា ប្រទេស​ទាំង​២​បាន​ធ្វើ​កិច្ចប្រជុំ​តាម​វីដេអូ​ខន់​ហ្វើ​រិន និង​បាន​ព្រមព្រៀង​គ្នា​ថា ភាគី​ទាំងពីរ​គួរ​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​តាម​ការ​ពិភា​​ក្សា​គ្នា​ដោយ​សន្តិវិធី និង​មិន​គួរ​អនុញ្ញាត​អោយ​វា​ក្លាយ​ជា​ជម្លោះ​ទេ​។​

​នៅ​ក្រុង​ប៉េកាំង អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោ​កហ្កេង​សួង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សភាព​ការ​ទូទៅ​នៅ​តំបន់​ព្រំដែន​ចិន​-​ឥណ្ឌា​បច្ចុប្បន្ន​«​នឹងនរ​និង​អាច​គ្រប់គ្រង​បាន​។​ភាគី​ទាំង​ពីរ​កំ​​ពុង​រក្សា​ការទាកទង​ជិតដិត​តាម​បណ្តាញ​ការទូត​និង​យោធា​ដើម្បី​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​អោយបាន​ត្រឹមត្រូវ​»៕​ប្រែ​សម្រួល​៖​វាសនា​

ក្នុង​ការប្រឈមមុខ​ដ៏​ធំ​បំផុត​ចាប់តាំងពី​សង្គ្រាម​ចិន​-​ឥណ្ឌា ឆ្នាំ​១៩៦២ នាគ​និង​ដំរី​អាស៊ី ឥឡូវ​តានតឹង​នឹង​គ្នា​ដោយសារ​តំបន់​យុទ្ធសាស្ត្រ​នៅក្នុង​វាល​រហោស្ថាន​ដ៏​ត្រជាក់​នេះ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ