​ទេសរដ្ឋមន្ត្រី​គន់គីម​ប្រកាស​តែងតាំង​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្តព្រះវិហារ​

104
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​លោក​ទេសរដ្ឋមន្ត្រី​គន់គីម​អនុប្រធាន​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​។​ក្នុងនាម​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​។​លោក​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្តព្រះវិហារ​។​ក្នុងនោះ​ចែក​ប័ណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល​ជូន​អតីតយុទ្ធជន​និង​សួរសុខទុក្ខ​អតីតយុទ្ធជន​១២០​នាក់​។​

​លោក​ទេសរដ្ឋមន្ត្រី​គន់គីម​បាន​ថ្លែង​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ជូន​ដល់​បងប្អូន​អតីតយុទ្ធជន​ដែលជា​និច្ច​ជា​កាល​សម្តេច​ទាំងពីរ​តែងតែ​គិតគូ​ដល់​សុខទុក្ខ​បងប្អូន និង​ឱ្យ​លោក​ផ្ទាល់ ក្នុងនាម​អគ្គលេខាធិការ ដែលជា​សេនាធិការ​ឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ជួប និង​ដោះស្រាយ​បញ្ហា​ជូន​បងប្អូន ជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស​។​

​លោក​ទេសរដ្ឋមន្ដ្រី​គន់គីម​ក៏បាន​ថ្លែងបន្តថា​តាម​របាយការណ៍​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ក្នុង​ឆ្នាំកន្លងមក​សមាគម​អតីតយុទ្ធជន​ខេត្ត​សម្រេចបាន​នូវ​លទ្ធផល​សំខាន់ៗ ជាច្រើន​ដូចជា​៖ បាន​បើកប្រាក់​មរណ​សង្គ្រោះ ជូន​គ្រួសារ​សព​អតីតយុទ្ធជន​៣៣ គ្រួសារ ក្នុង​មួយ​គ្រួសារ​៤​លាន​រៀល​។​បាន​សាង​សង់ផ្ទះ​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​គ្រួសារ​អតីតយុទ្ធជន ដែលមាន​ជីវភាព​លំបាក​បាន​៦៤​ខ្នង​។​

​ចំពោះ​ការងារ​ត្រូវធ្វើ​បន្ត​នាពេលខាងមុខ​លោក​ទេសរដ្ឋមន្ដ្រី​គន់គីម​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​សមាគម​គ្រប់​ថ្នាក់​៖​បន្ត​ការចុះ​សួរសុខទុក្ខ​អតីតយុទ្ធជន​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ជីវភាព​សុខភាព​និង​មាន​វិធាន​ការជួយ​ពួកគាត់​ពេល​មាន​បញ្ហា​ឱ្យទាន់​ពេលវេលា​យកចិត្ត​ទុកដាក់​អ្នក​ដែល​រង​ការលំបាក​ពី​ជំងឺ​កូ​វីដ​១៩​។​


​ថ្នាក់ដឹកនាំ​សមាគម​គ្រប់​ថ្នាក់​ត្រូវ​រៀបចំ​កសាង​ទីស្នាក់ការ​អតីតយុទ្ធជន​នៅតាម​បណ្តា​ថ្នាក់​របស់ខ្លួន​ដើម្បី​មាន​កន្លែងធ្វើការ​របស់​ខ្លួន​។​ដោយឡែក​មេ​ប៉ុស្តិ៍​រដ្ឋបាល​ត្រូវ​យកចិត្តទុកដាក់​សមា​ជិ​ក​អតីតយុទ្ធជន​នៅក្នុង​ឃុំ​របស់ខ្លួន​។​ថ្នាក់ដឹកនាំ​សមាគម​ខេត្ត​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ធ្វើជា​សេនាធិការ​ឲ្យ​អភិបាលខេត្ត​រៀបចំ​លិខិត​ស្នើសុំ​ដី​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ស្នើសុំ​សម្តេច​តេ​ជោក​សាង​ផ្ទះ​ជូន​បងប្អូន​ដែល​អត់​ដី​អត់​ផ្ទះ​និង​អ្នករស់នៅ​លើដី​សាធារណៈ​ដែល​នៅសល់​ចំនួន​១៦៦​គ្រួសារ​ជា​បន្តទៀត​។​


​បន្ទាប់​មកជា​ក្នុងនាម​សម្តេច​តេ​ជោ​ហ៊ុនសែន​ទេសរដ្ឋមន្ដ្រី​គន់គីម​ក៏បាន​ឧបត្ថម្ភ​បងប្អូន​អតីតយុទ្ធជន​ទាំង​១២០​នាក់​ក្នុង​ម្នាក់ៗ​ថវិកា​៣​ម៉ឺន​រៀល​និង​អង្ករ​២៥​គី​ឡួ​ក្រាម​ផងដែរ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ