នាងកាដាសៀនជួយចេញថ្លៃព្យាបាលដល់យុវតីម្នាក់ ដែលប៉ូលិសបាញ់មួយគ្រាប់ប៉ោងថ្ងាសរបួសធ្ងន់ធ្ងរ

163
ចែករម្លែក

ទស្សនាវដ្តី Elle បានរាយការណ៍ថា តារាទូរទស្សន៍ នាង គីម កាដាសៀន សន្យាជួយចេញថ្លៃព្យាបាលដល់បាតុករស្រីម្នាក់ ដែលរងរបួសធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងជ័រនៅទីក្រុងល្វីសវីល រដ្ឋកេនថាក់គី។

ការតវ៉ាបានផ្ទុះឡើងទូទាំងសហរដ្ឋអាម៉េរិកក្រោយមរណភាពរបស់ចច ផ្លយនៅថ្ងៃទី២៥ឧសភា ខណៈត្រូវប៉ូលិសឈ្មោះ ដេរិក ឆូវីន សង្កត់កស្លាប់ពេលកំពុងឃាត់ខ្លួន។

នាងកាដាសៀន អាយុ ៣៩ ឆ្នាំបានបង្ហោះរូបថតលើ Twitter កាលពីថ្ងៃទី២មិថុនា ដែលបង្ហាញបាតុករម្នាក់ត្រូវគ្រាប់កាំភ្លើងជ័រលើថ្ងាស បណ្តាលឱ្យហូរឈាមស្រោចពេញខ្លួននិងរងរបួសធ្ងន់ធ្ងរ។ ភ្នែកឆ្វេងរបស់នាងហើមប៉ោងនិងជាំខ្លាំង។

នាងបានសរសេរអមរូបថតនោះថា “គ្រាប់កាំភ្លើងជ័របាញ់ដោយប៉ូលិសបានធ្វើឱ្យខូចមុខយុវតីសិស្សសាលារូបនេះជារៀងរហូតនៅឯការតវ៉ាដោយសន្តិវិធីនៅទីក្រុងមីននីប៉ូលិស…។ នាងត្រូវគេបាញ់នៅចម្ងាយកៀកបំផុត”។

នាងកាដាសៀន ដែលបានបញ្ចេញសំឡេងគាំទ្រយ៉ាងខ្លាំងក្លាដល់ចលនា Black Lives Matter បាននិយាយថា “នេះពិតជាខូចចិត្តនិងតក់ស្លុតណាស់។ តើមាននរណាដឹងពីរបៀបទាក់ទងទៅនាងទេ? ខ្ញុំចង់ជួយចេញថ្លៃព្យាបាលដល់នាង ប្រសិនបើនាងត្រូវការវា”។

អ្នកលេង Twtter ជាច្រើននាក់បានជួយភ្ជាប់សេដ្ឋីគ្រឿងសម្អាងរូបនេះទៅបាតុកររបួស ឈ្មោះ សាននីន ដោយចែករំលែកគណនីផ្ទាល់របស់បាតុករនោះ៕ ដោយ៖ កញ្ញាដាលីស

នាងគីមកាដាសៀនជួយចេញថ្លៃព្យាបាលដល់នាងសាននីន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ