កូវីដ១៩ ៖ ប៉ាឆាខ្មោចនៅឥណ្ឌាកំពុងជួបការលំបាក ដោយសារមានសាកសពច្រើនពេកត្រូវដុតរហូតដល់យប់ៗជ្រៅ

158
ចែករម្លែក

ប៉ាឆាខ្មោចតាមប្រពៃណីជាច្រើនត្រូវបានរៀបចំឡើងដើម្បីដុតសាកសពជនរងគ្រោះដោយកូវីដ១៩នៅរដ្ឋធានីឥណ្ឌាខណៈឡដុតខ្មោចកំពុងព្យាយាមទប់ទល់នឹងចំនួនអ្នកស្លាប់ច្រើនឡើង។

ផ្សែងខ្មួរខ្មាញ់បានធ្វើឱ្យក្រហាយភ្នែកអ្នករង់ចាំកាន់ទុក្ខនិងបុគ្គលិកនៅប៉ាឆា Nigambodh Ghat ជាកន្លែងបូជាសពដ៏ចំណាស់បំផុតនិងធំបំផុតនៅទីក្រុងញូវដេលី។

ការកើនឡើងចំនួនសាកសពដែលដឹកមកពីមន្ទីរពេទ្យបានបង្ខំឱ្យកន្លែងបូជាសព ដែលស្ថិតនៅជាប់នឹងបន្ទាយក្រហមជាប្រវត្តិសាស្ត្ររបស់ទីក្រុង ត្រូវបន្ថែមម៉ោងដុតខ្មោច។ ពិធីបុណ្យបូជាសពចាប់ផ្តើមនៅម៉ោង ៨.០០ ព្រឹករហូតដល់យប់ជ្រៅ។

ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះថ្នាក់ខ្លាំងបំផុតពីវីរុសកូរ៉ូណា ដោយមានករណីឆ្លងជាង ២៤០.០០០ នាក់និងមានមនុស្សស្លាប់ជាង ៦.៧០០ នាក់។ យោងតាមតួលេខផ្លូវការមានមនុស្សប្រហែល ៦៥០ នាក់បានស្លាប់នៅក្នុងទីក្រុងដេលី តែមន្រ្តីប្រព័ន្ធផ្សព្វផ្សាយនិងទីដុតសពនិយាយថាមានជនរងគ្រោះរាប់រយនាក់ថែមទៀតនៅក្នុងទីក្រុង។

គណៈកម្មាធិការមួយ ដែលដំណើរការប៉ាឆា Nigambodh Ghat និយាយថា កន្លែងបូជាសពរ៉ាប់រងការដុតសពជាង ៥០០ នាក់ក្នុងរយៈពេល២ខែមកនេះ៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ