អ្វីខ្លះ​ជា​ដើមចម​នៃ​ចលាចល​នៅ​អាម៉េរិក​នាពេល​បច្ចុប្បន្ន​?

261
ចែករម្លែក

​មរណភាព​របស់​ច​ច ផ្ល​យ បុរស​អាម៉េរិក​ដើមកំណើរ​អាហ្វ្រិក ដែល​បាន​ស្លាប់​ដោយសារ​ការ​សង្កត់​ជង្គង់​លើក​របស់គាត់ ច្បាស់​ណាស់​វា​មិន​ជា​ឧបទ្ទវហេតុ​ដាច់ដោយឡែក​មួយ​នៃ​អំពើ​ព្រៃផ្សៃ​របស់​ប៉ូលិស​​អាម៉េរិក​ទេ​។​អ្វី​ជា​កក្តា​ចូលរួម​ចំណែក​នៃ​ការផ្ទុះ​ចលាចល​ស៊ីវិល​នៅ​អាម៉េរិក​នាពេល​បច្ចុប្បន្ន​?

​ដេ​នីស អេត​ល័​រ បណ្ឌិត​នរវិទ្យា​មក​ពី​សកល​វិទ្យាល័យ​កាលីហ្វ័​រញ៉ា និង​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​នៃ​សភាពការណ៍​បច្ចុប្បន្ន បាន​ផ្តល់​ទស្សនៈ​របស់​លោក​ជា​មួយ​សារព័ត៌មាន​ចិន​។​លោក​ថា ជា​ថ្មី​ទៀត​វា​ជា​ការ​​ប្រកាន់​ជាតិ​សាសន៍​តាម​តំបន់ និង​ការប្រកាន់​ជាតិ​សាសន៍​ជា​ប្រព័ន្ធ​ដែល​ប្រជាជន​អាម៉េរិក​ឆ្អែតឆ្អន់​។​គ្មានអ្វី​ថ្មី​ទេ វា​មាន​តាំង​ពី​ការកកើត​សហរដ្ឋ​អាម៉េរិក ។​ដូច​បាតុករ​ជាច្រើន​បាន​និយាយ ហេតុផល​​តែ​មួយ​ដែល​ពួកគេ​កាន់តែ​ត្រូវ​បាន​ចាប់អារម្មណ៍​ដោយសារ​ឥឡូវ​មាន​មធ្យោបាយ​ថត​ហេតុការណ៍​ទាំងនេះ​។ ដូច្នេះ​មនុស្ស​អាច​មើលឃើញ​និង​ដឹង​អ្វី​កើតឡើង​ពិតៗ​និង​ទាន់​ពេល​នូវ​អ្វី​ដែល​កាល​ពី​អតីត​​កាល​មិន​អាច​ធ្វើកើត​។​

​លោក​បាន​បន្តថា យើង​ស៊ាំ​ត្រចៀក​នឹង​ការនិយាយ​អំពី​ការវាយប្រហារ​បែបនេះ​នៅក្នុង​សហរដ្ឋ​អាម៉េរិក​។​គេ​អាច​ពិនិត្យមើល​ថយ​ក្រោយ​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក​។​សង្គម​អាម៉េរិក​បែកបាក់​យ៉ាង​ជ្រាលជ្រៅ​ ប្រជាជន​អាម៉េរិក​ជាច្រើន​ធ្វើ​អ្វី​ក្រោម​ការជំរុញ​ដោយ​ហេតុផល​ជាតិ​សាសន៍​ខ្លាំងណាស់​។​ពួកគេ​ជា​អ្នក​ជាតិ​សាសន៍​និយម​និង​បង្ហាញ​វា​ដោយ​ចំហ​តែម្តង​។​នេះ​ជា​កេរដំណែល​នៃ​ការរួម​គ្នា​ជា​សហរដ្ឋ​។​ផ្នែក​​ខ្លះ​នៃ​ប្រទេស​នេះ មាន​ទង់ជាតិ​របស់គេ​ជំនួស​អោយ​ទង់ជាតិ​អាម៉េរិក​។​

​ការពិត​គឺ​ថា ភាគច្រើន​នៃ​ជនជាតិ​អាម៉េរិក​ចង់ឃើញ​ដំណោះស្រាយ​មួយ​នៃ​បញ្ហា​នេះ​។​ពួក​គេ​ចង់​មាន​ទំនាក់ទំនង​ល្អ​រវាង​ប្រជាជន តែ​ក្រុម​ជនភាគតិច ប្រហែល​១​ភាគ​៣​នៃ​ពលរដ្ឋ​អាម៉េរិក​មើលឃើញថា ​ពួក​ត្រាំ​និយម​(​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​) មានការ​លម្អៀង​ប្រកាន់​ជាតិ​សាសន៍​មិន​ត្រឹមតែ​ពួក​ស្បែក​ខ្មៅ​ទេ តែ​ក៏​លើ​ពួក​មកពី​ក្រុម​ប្រទេស​និយាយ​ភា​សាអេ​ស្ប៉ាញ​ជន​អន្តោប្រវេសន៍​និង​ពួក​អាស៊ី​ផង​ដែរ​។​

​បើ​តាម​លោកដេនី​ស អេត​ល័​រ ចរិត​«​អាម៉េរិក​ជា​អាទិភាព​មុនគេ​»​នេះ​វា​ជ្រួតជ្រាប​យ៉ាងជ្រៅ​នៅក្នុង​ផ្នែក​ធំៗ​នៃ​ប្រជាជន​អាម៉េរិក​និង​គ្មាន​ពេល​នឹង​ផ្លាស់ប្តូរ​ទេ​។​បើ​ភាព​សម្អប់​នេះ​បង្ក​ការបែកបាក់​រវាង​​ជាតិ​សាសន៍ រវាង​អ្នក​កើត​ក្នុង​អាម៉េរិក​និង​អ្នក​ចំណូល​មកពី​ក្រៅ រវាង​អ្នក​ស្បែក​ស​និង​ស្បែក​ខ្មៅ រវាង​អ្នក​មាន​សវ​តា​ជាតិ​សាសន៍​ផ្សេងគ្នា នោះ​វា​កាន់តែ​ពិបាក​អោយ​ប្រជាជន​អាម៉េរិក​រួបរួម​គ្នា​ប្រឆាំង​​នឹង​ប្រព័ន្ធ​ជិះជាន់​ដែល​បង្ហាញ​អោយ​ឃើញ​ច្បាស់​តាមរយៈ​ប៉ូលិស​ស្បែក​ស​ជាន់​កបុរ​ស្បែក​ខ្មៅ​ដល់​ស្លាប់​កាលពី​ពេល​ថ្មីៗ​នេះ​។​

​ការពិត​គឺ​ថា នាយ​ប៉ូលិស​នេះ​នឹង​មិន​ត្រូវបាន​ចាប់ខ្លួន​និង​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​ទេ បើសិនជា​មិន​ផ្ទុះ​បាតុកម្ម​ទូទៅ​នៅ​ទូ​ទាំង​អាម៉េរិក​។​ដូច​ករណី​លោក អេ​រិក ហ្កានឺ​រ កាលពី​៦​ឆ្នាំ​មុន​ដែរ មិនមាន​​ប៉ូលិស​ពាក់ព័ន្ធ​ណា​ម្នាក់​ត្រូវបាន​នាំ​ទៅ​កាត់ទោស​ទេ​។​

​ទោះជា​យ៉ាងណា បើ​ការតវ៉ា​ប្រឆាំង​របស់​មហាជន​នៅ​តែ​បន្ត នោះ​ការស្លាប់​របស់​ច​ច ផ្ល​យ អាច​នាំ​ដល់​ការផ្លាស់ប្តូរ​មួយ​។​តាម​ធម្មតា ប្រជាជន​អាម៉េរិក​ទៅ​ធ្វើការ មាន​គ្រួសារ​និង​មាន​ពេល​តិច​ណាស់​ដែល​​ចេញ​មក​តវ៉ា​តាម​ដងផ្លូវ​។​តែ​ឥឡូវ អាម៉េរិក​មាន​មនុស្ស​វ័យក្មេង​អត់​ការងារ​ធ្វើ​ច្រើន​នាំគ្នា​ចេញ​មក​តវ៉ា​តាម​ដងផ្លូវ​ក្រោយ​ត្រូវ​បិទ​ខ្ទប់​យ៉ាង​ធុញថប់​ដោយ​វិធានការ​រារាំង​ជំងឺឆ្លង​អស់​ពីរ​បី​ខែ​មកនេះ​។​​ដោយសារ​មិន​មាន​ការងារ​ធ្វើ ពួកគេ​អាច​បន្ត​តវ៉ា​អូសបន្លាយ​ពេល​។​

​បើ​តាម​អ្នកវិភាគ សភាពការណ៍​នៅ​អាម៉េរិក​អាចជា​ចលនា​វាយប្រហារ​មួយ​ជួរ​ដែលមាន​៣​ដំណាក់កាល គឺ​សេដ្ឋកិច្ច ជំងឺឆ្លង​និង​ភាព​តានតឹង​សង្គម​។​វា​អាច​ថា​ជា ហេតុការណ៍​មួយ​ដែល​គេ​មិន​ដែល​ជួប​​នៅក្នុង​ប្រទេស​នេះ ៕​ប្រែ​សម្រួល​ពី​cgtn៖​វាសនា​

​​ការស្លាប់​របស់​ច​ច ផ្ល​យ អាច​នាំ​ដល់​ការផ្លាស់ប្តូរ​ចរិត​សង្គម​មួយ​ដែល​មាន​តាំងពី​អាម៉េរិក​កកើត​