​ចុះបង្ក្រាប​ខុន​ដូ​”​សោភា​”​ដែល​ជនជាតិ​ចិន​យក​ធ្វើជា​ទីតាំង​កែច្នៃ​ផលិត​គ្រឿងញៀន

153
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​៦​ខែមិថុនា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះបង្ក្រាប​ខុន​ដូ «​សោភា​»​តាម​បណ្តោយ​ផ្លូវ​លេខ​៣៥២​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌ​បឹង​កេងកង ដែល​បុរស​ជនជាតិ​ចិន​ម្នាក់ យក​ធ្វើជា​ទីតាំង​កែច្នៃ​ផលិត​គ្រឿងញៀន ។​

​តាម​របាយការណ៍​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ទើប​ទទួលបាន​បង្ហាញថា​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១០) នៃ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន ដឹកនាំ​ដោយ​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​បន្ទប់​លេខ​B២០១​ជាន់​ទី​២​ក្នុង​អគារ​ខុន​ដូរ​«​សោភា​»​និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ហ៊ី​យី​រី​(HEYIRI)​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ជនជាតិ​ចិន ព្រមទាំង​វត្ថុតាង​បទល្មើស​ជាច្រើន​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ចូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​(​ក​១០)​នៃ​ក្រសួង​មហា​ផៃ្ទ​ដើម្បី​គ្រប់គ្រង និង ចាត់ការ​បន្ត​តាម​នីតិវិធី​។​ចំណែក​វត្ថុតាង​មួយចំនួន ដែល​នៅ​សេសសល់ ត្រូវបាន​រក្សាទុក នៅក្នុង​បន្ទប់​ខាងលើ ដោយ​បិទ​ឃ្លុំបេ​ជា​បណ្តោះអាសន្ន ៕S/​សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ