ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​គំរាម​សម្លាប់​ពួក​អ្នកជួញដូរ​គ្រឿងញៀន​ជា​ថ្មី​បន្ទាប់ពី​ចាប់បាន​គ្រឿងញៀន​ដ៏​ច្រើន​

121
ចែករម្លែក

​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត កាលពី​ថ្ងៃ​សុក្រ​ទី​០៥​ខែ​មិថុនា​បាន​គំរាម​សម្លាប់​ពួក​អ្នក​ជួញដូរ​គ្រឿងញៀន​ជា​ថ្មី​បន្ទាប់​ពី​ប៉ូលិស​បាន​ចាប់ បាន​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន ៧៥៦​គីឡូក្រាម​ដែល​ជា​ចំនួន​ដ៏​ច្រើន​ដែល​លោក​បាន​និយាយ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ក្លាយជា​ចំណុច​ឆ្លងកាត់​សម្រាប់​គ្រឿងញៀន​។​

​គ្រឿងញៀន​ដែល​ត្រូវបាន​ចាប់​បាន​នេះ គឺ​មាន​តម្លៃ ៥,១ ពាន់​លាន​ប៉េសូ (១០២ លាន​ដុល្លារ​) គឺជា​ការ​ចាប់​បាន​ដ៏​ច្រើន​បំផុត​ចាប់តាំងពី​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​ធ្វើ​សង្គ្រាម​បង្ហូរឈាម​ប្រឆាំង​គ្រឿង​​ញៀន​កាលពី​ឆ្នាំ ២០១៦ ។​

​លោក ឌុយ​ទែត បាន​និយាយ​នៅក្នុង​សុន្ទរកថា​អំពី​គ្រឿងញៀន​ថា​”​ប្រសិនបើ​អ្នក​បំផ្លាញ​ប្រទេស​របស់​ខ្ញុំ ដោយ​ចែកចាយ​គ្រឿងញៀន​តម្លៃ ៥,១ ពាន់​លាន​ប៉េ​សូនេះ​…​ខ្ញុំ​នឹង​សម្លាប់​អ្នក “​។​

​លោក​មិន​បាន​និយាយ​ថា​គ្រឿងញៀន​នេះ​ជា​របស់​ក្រុម​ណា​ឬ​មកពីណា​នោះ​ទេ​ប៉ុន្តែ លោក​បាន​និយាយថា​ប្រទេស​ហ្វីលីពីន​ជា​ចំណុច​ឆ្លងកាត់​សម្រាប់​ពួក​ជួញដូរ​គ្រឿងញៀន​ម៉ិក​ស៊ិក​។​

​លោក ឌុយ​ទែត ក៏​បាន​ជេរ​ប្រមាថ​ដល់​ក្រុម​សិទ្ធិ​មនុស្ស​ផង​ដែរ​ចំពោះ​ការរិះគន់​ចំពោះ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់​លោក​។​

​អង្គការសហប្រជាជាតិ​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ប្រទេស​ហ្វីលីពីន​អាច​ត្រូវបាន​សម្លាប់​នៅក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ខណៈដែល​​និទណ្ឌភាព​នៅតែ​មាន​ចំ​ពោះ​ប៉ូលិស​និង​ការ​ញុះញង់​ឱ្យមាន​អំពើ​ហិង្សា​ដោយ​មន្ត្រីជាន់ខ្ពស់​។​

​ប៉ុន្តែ​ទិន្នន័យ​របស់​រដ្ឋាភិបាល​អំពី​ចំនួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​និង​អ្នកប្រើប្រាស់​គ្រឿងញៀន​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ចាប់តាំងពី​ខែ​កក្កដា​ឆ្នាំ​ ២០១៦ មក​នោះ គឺ​មាន​ចំនួន​៥.៦០០​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត តែ​និយាយ​ច្រឡោត​ចំពោះ​ហេតុការណ៍​អ្វីមួយ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ