គង់ សុជាតិ ក្រោយជាសះស្បើយ ចាប់ការងារថ្មីជាមួយដៃគូចាស់

137
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ជាមិត្តភ័ក្រនឹងគ្នារាប់សិបឆ្នាំ ពិធីការិនីជើងចាស់ពីរដួង បានវិលមកជួបគ្នាវិញ បន្ទាប់ពីពួកគេបានខកខាន ធ្វើការរួមគ្នា អស់ជិតមួយទសវត្ស ក្នុងវិថីសិល្បៈ អ្នកនាង គង់ សុជាតិ និង អ្នកនាង សុខា សុធានី បានចាប់ដៃគ្នាក្នុង ជំនួប ជាអ្នកតំណាងអោយសំឡីអនាម័យមួយកាលពីល្ងាចថ្ងៃ ទី៥ មិថុនា ២០២០ នៅ ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន នៅក្នុងហាងលក់សម្ភារៈកូនក្មេងប៊េប៊ីឃែ តាម បណ្តោយផ្លូវ២០០៤។

ក្នុងនាមជា វេជ្ជបណ្ឌិតមួយរូប អ្នកនាង សុខា សុធានី បានអោយដឹងថា មុនសម្រេច ចិត្តធ្វើជាអ្នកតំណាងផលិតផល អ្វីមួយគឺអ្នកនាងមានការសម្រេចចិត្តច្បាស់ លាស់ ណាស់ ព្រោះការផ្សព្វផ្សាយទៅដល់អ្វីដែលមិនពិត អាចធ្វើអោយខាតប្រយោជន៍ប្រជា ពលរដ្ឋ ដូច្នេះហើយអ្នកនាងបានបញ្ជាក់ថា សម្រាប់សំឡី អនាម័យ វីនអ៊ីយ៉ុង (WinIon) គឺអ្នកនាង បានជ្រើសរើសប្រើផ្ទាល់ ផ្ទាល់អស់រយៈពេលជាច្រើនសប្តាហ៍ ហើយបានជ្រាបច្បាស់អំពីគុណភាពរបស់សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) ទើបអ្នក ទាំងពីរសម្រេចចិត្តចុះកុងត្រាការងារធ្វើជាអ្នកតំណាងផលិតផលសំឡីម៉ាកនេះតែម្តង ហើយក៏បានណែនាំអោយបងប្អូនស្ត្រីគ្រប់រូបងាកមកប្រើប្រាស់សំឡីអនាម័យ វីនអ៊ីយ៉ុង នេះវិញ ព្រោះថា សំឡីអនាម័យ វីនអ៊ីយ៉ុង (WinIon) ផលិតឡើងពីធម្មជាតិ សុទ្ធសាធ គ្មានសារធាតុគីមី ដែលបណ្តាលអោយមានផលប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់នោះទេ ហើយជាផលិតផលដែលមានគុណភាពខ្ពស់ ទទួលស្គាល់ ដោយស្ថាប័នជាច្រើន ហើយលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប។

ចំណែក តារាស្រីសាច់ចាំ អ្នកនាង គង់ សុជាតិ ក៏ថ្លែងមិនខុសគ្នាជាមួយនឹងវេជ្ជបណ្ឌិត ប៉ុន្មានដែរ អ្នកនាងថា រាល់ការប្រើប្រាស់គឺអ្នកនាង សុទ្ធតែសាកល្បងខ្លួនឯងសិន មុននឹងផ្សព្វផ្សាយជូនទស្សនិកជន ដូច្នេះផលិតផលមួយនេះ ពិតជាមានគុណភាពខ្ពស់ សម្រាប់បងប្អូនស្រ្តីគ្រប់រូប។

គួរបញ្ជាក់ផងដែរថា សំឡីអនាម័យ វីនអ៊ីយ៉ុង(WinIon) ជាផលិតផលសំឡី អនាម័យ មានគុណភាពខ្ពស់ មានលក់នៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ហើយលក់ ដាច់បំផុតនៅសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដោយសារតែសំឡីនេះ ទទួលបាន ស្តង់ដារ គុណភាពពីស្ថាប័នជាច្រើនដូចជា: ISO 9001, ស្តង់ដារគុណភាព ពីសហភាពអ៊ឺរ៉ប (CE), និងស្តង់ដារគុណភាពសហរដ្ឋអាមេរិក (FDA) ហើយបាន ចរាចរនៅលើទីផ្សារអស់រយៈពេលជាង40ឆ្នាំមកហើយ។

សំឡីអនាម័យ វីអីយ៉ុង(WinIon) មាន3ប្រភេទគឺ: ពណ៌បៃតង សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ មួយបន្ទះអាចប្រើបានរហូតដល់12ម៉ោង, ពណ៌ខៀវសម្រាប់ប្រើប្រាស់ ពេល ថ្ងៃ មួយបន្ទះអាចប្រើប្រាស់បានរហូតដល់6ម៉ោង និងពណ៌ស្វាយ សម្រាប់ប្រើ ប្រាស់ ពេលយប់ មួយបន្ទះអាចប្រើប្រាស់បានពេញមួយយប់ ដែលលោកអ្នកអាចរកជាវ បាននៅតាមបណ្តាហាង និងម៉ាតនានាជាច្រើនទូទាំងព្រះរាជាណាចក្រកម្ពុជា៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ