​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​៤​នាក់​នៅ​ស្រុក​ម៉ាឡៃ​ដោយសារ​រថយន្តបុក​គ្នា​

80
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​រថយន្ត​សាំ​យ៉ុង​បុក​និង​រថយន្ត​នី​សាន់​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​៤​នាក់​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​លើផ្លូវ​ជាតិ​លេខ​៥៩​ស្ថិតនៅ​ភូមិ​បន្ទាយ​ទី​១​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ។​

លោក​វរសេនីយ៍ឯក​បេន សំអាត អធិការនគរបាល​ស្រុក​ម៉ាឡៃ បានឱ្យដឹងថា​៖​មុនពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​សំបក​ឳ​ឡឹ​ក​ស្លាក​លេខ ភ្នំពេញ 2AL-045 បើក​ដោយ​ឈ្មោះ ផា ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​តា​ដុង​ឃុំ​ដូន​កឹង​ស្រុក​កំចាយមា​ខេត្តព្រៃវែង​។​មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ស៊ុន​ម៉ូ​ល​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​និង​គ្នា​។​

​លុះ​បើក​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​តូច​ម៉ាក​NissanFrontier​ពណ៌​ស​ផ្លាក់លេខ​បាត់ដំបង​2B7518​បើក​ដោយ​ឈ្មោះ​ឈុន​តៅ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​ក្បាល​ទំនប់​ឃុំ​អូរ​សំព័រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​បើកបរ​ច្រាសទិស​គ្នា​។​ពេលមកដល់​ចំណុចកើតហេតុ ក៏ត្រូវ​រថយន្ត​សាំ​យ៉ុង​បុក​ចំ​ពីមុខ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​៤​នាក់​។​

​លោក​អធិការ​បាន​បញ្ជាក់ថា​៖​អ្នកបើក​ខាង​រថយន្ត​នីសា​ន់​ហក​រុន​ថា​យ​(NissanFrontier)​របួសធ្ងន់​៣​នាក់ ៖ ១​ឈ្មោះ​ឈាង​នៀត​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​។​២​ឈាង​គឹម​ស្រៀ​ង ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​៣​ឈុន តៅ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​។​រីឯ​ខាង​រថយន្ត​សាំ​យ៉ុង​ស្លាប់​មានឈ្មោះ​ផា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​និង​អ្នករួមដំណើរ​របួសស្រាល​ឈ្មោះ​ស៊ុន​ម៉ូ​ល​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​របួសស្រាល​។​

​សមត្ថកិច្ច​បាន​បន្តថា​៖​មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​បណ្តាលមកពី​រថយន្ត​ម៉ាក​NissanFrontier​បើក​ល្បឿន​លឿន​ក្នុងស្ថានភាព​ផ្លូវ​កោង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ៕S/

​រូបថត ៖ ស្លាប់​ម្នាក់​និង​របួសធ្ងន់​ស្រាល​៤​នាក់ នៅ​ស្រុក​ម៉ាឡៃ​ដោយសារ​រថយន្តបុក​គ្នា (​រូប​៖ ប​.​ជ័យ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ