ថ្ងៃស្អែក​សម្តេច​ហ៊ុនសែន​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​និង​ពិសា​របាយ​សាមគ្គី​ជាមួយ​កីឡាករ​កីឡាការិនី​

1403
ចែករម្លែក
  • 41
    Shares

​ដោយៈ​រិ​ទ្ធ​/​ភ្នំពេញៈ​ថ្ងៃស្អែក​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​កម្មវិធី​ផ្លូវការ​ចំនួន​២​។​នៅពេល​ព្រឹក​សម្តេច​នឹង​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​សរុប​ប្រមាណ​ចំនួន ២.៨៦០ នាក់ និង នៅវេលា​ម៉ោង ៥ ល្ងាច​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អ​ញ្ចើ​ញ​ពិសារ បាយ​សាមគ្គី​ជាមួយ​កីឡាករ កីឡា​រិ​នី នៅ​កោះ​ពេជ្រ ។​

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃស្អែក​នេះ​មាន​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អាហារូបករណ៍​របស់​ស​ម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​៣០​នាក់​នារី​២១​នាក់​ផងដែរ​។​ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨ នេះ វិទ្យាស្ថាន វ៉ាន់ដា មាន និស្សិត​កំពុង​សិក្សា​ចំនួន ៧.៣២៤​នាក់ នារី ៦.៣០៣​នាក់​។ ចាប់ពី​ឆ្នាំ​សិក្សា​២០០១-២០០២ ដល់​ឆ្នាំ​សិក្សា​២០១៦-២០១៧ កន្លងមកនេះ និស្សិត​បានបញ្ចប់​ការសិក្សា​ដោយ​គិត​ទាំង​និស្សិត​ជ័យលាភី​នេះ​ផង​សរុប​ចំនួន ២៥,៥៤៥​នាក់ នារី ២០,៩៤៩​នាក់​។​

​បើ​យោងតាម​វិទ្យាស្ថាន​វ៉ាន់ដា និស្សិត​ជ័យលាភី​ទទួល​សញ្ញាបត្រ​នាពេលនេះ យោងតាម​ការធ្វើអង្កេត​របស់​ការិយាល័យ​សេវា​និស្សិត នៃ​វិទ្យាស្ថាន​វ៉ាន់ដា បាន​បង្ហាញថា និស្សិត​សរុប ២.៨៦០​នាក់ អ្នកមាន​ការងារ​ធ្វើ ចំនួន ២.៥០៨​នាក់ ស្មើនឹង ៨៧,៦៩ ភាគរយ​។​ដោយឡែក​នៅវេលា​ម៉ោង ៥ ល្ងាច​ថ្ងៃទី ៣ ខែ មេសា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​អញ្ជើញពិសារ បាយ​សាមគ្គី​ជាមួយ​កីឡាករ កីឡាការិនី ប្រមាណ​ជិត ៤.០០០ នាក់ នៅ​មជ្ឈមណ្ឌល​ពិ​ព័រ​ណ៌ និង សន្និសីទ កោះ​ពេជ្រ ។​

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អនុញាត​រៀបចំ​ឱ្យមាន​ពិធី​ជួបជុំ​សំណេះសំណាល​ជា​លក្ខណៈសាមញ្ញ​ជាមួយ​ក្រុមកីឡា​ជាតិ​ទូទាំងប្រទេស​។​ពិធីជប់លៀង​បរិភោគ​អាហា​ពេល​ល្ងាច​ជា​លក្ខណៈ​មហា​គ្រួសារ​កីឡា​ជាតិ​។​

អគ្គលេខាធិការ​នៃ​គណៈកម្មាធិកា​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានឱ្យដឹង​ដែរ​ថា​កីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន ២.០៩៥ នាក់ មកពី​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៥២ និង ចំនួន ១.៨៩៥​នាក់​មកពី​ប្រតិបត្តិ​មន្ត្រី​បុគ្គលិក NOCC និង អង្គភាព​ពាក់ព័ន្ធ​ចំនួន ១៧ ស្ថាប័ន គឺ​សរុប​មាន​ចំនួន ៣.៩៩០​នាក់​។ ការជួបជុំ​នេះ​គឺជា​ការ​ផ្តល់នូវ​ការគាំទ្រ និង ភាពកក់ក្តៅ​ដល់​បងប្អូន​កីឡាករ​ទាំងអស់ និង​កំណត់​ទិសដៅ​ឆ្ពោះទៅ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នាពេលខាងមុខ ៕S/

​ថ្ងៃស្អែក​សម្តេច​ហ៊ុនសែន​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​និង​ពិសា​របាយ​សាមគ្គី​ជាមួយ​កីឡាករ​កីឡាការិនី​

ទីតាំងផ្សាយពាណិជ្ជកម្ម