​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

100
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ក្រោយពេល​កម្លាំង​នគរបាល​ស្រុក​កំរៀង​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​៥​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​៥​ភូមិ​ស្វាយ​ធំ​ឃុំ​ឃុំ​បឹងរាំង​ស្រុក​កំរៀង​។​

​លោក​វរសេនីយ៍ឯក គឹម​ពន្លក​អធិការនគរបាល​ស្រុក​កំរៀង​បានឱ្យដឹងថា​ជា​សង្ស័យ​មានឈ្មោះ​ចែម សុ​ភក្តិ​ហ​ឍោ​គួ​ក​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​រស់នៅ​មិន​ពិតប្រាកដ​។​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​:


​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនូ​ន​១​ថង់​ទម្ងន់​២,១៩​ក្រាម​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​WY​ចំនួន​៥​គ្រាប់​ទម្ងន់​០,៤៧​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ាម៉ាហា​អឹម​ស្លា​ស់ព​ណ៌​ខ្មៅ​បិទ​ស្កុ​ត​ពណ៌​ស​គ្មាន​ស្លាក​លេខ​៕S/