​ជិះ​ម៉ូតូ​ចូល​គន្លង​ផ្លូវ​រថយន្ត​ដល់​ផ្លូវ​កោង​ត្រូវ​រថយន្តបុក​ស្លាប់​

134
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ជិះ​ម៉ូតូ​ចូល​គន្លង​រថយន្ត​លើផ្លូវ​ជាតិ ។​លុះដល់​ផ្លូវ​កោង​ក៏ត្រូវ​រថយន្តបុក​ចំ​ពីមុខ​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវ​លេខ​៥៦A​ក្នុងភូមិ​កកោះ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក​ជា​ស្លូញ​អធិការនគរបាល​ស្រុក​ស្វាយចេក​បានឱ្យដឹងថា​៖​នៅ​មុ​ពេល​កើតហេតុ​មាន​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1Q7150​បើក​ដោយ​ឈ្មោះ​សុខ​សុភាព​ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​រស់នៅ​ភូមិ​ខ្លែង​ពណ៌​ជើង​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ​។​ត្រូវ​រថយន្ត​ម៉ាក​នីសា​ន់​ណា​វ៉ា​រ៉ា​ពាក់​ស្លាក​លេខ​បាត់ដំបង​2C9893​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​៕S/

​រូបថត ៖ ជិះ​ម៉ូតូ​ចូល​គន្លង​ផ្លូវ​រថយន្ត ៖ ដល់​ផ្លូវ​កោង ត្រូវ​រថយន្តបុក​ស្លាប់ (​រូប​៖ ប​.​ជ័យ​)​