ក្រុមហ៊ុន​ចំរើន​សម្បត្តិ​យក​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​ជូន​យាយៗ​២​នាក់​មាន​ជីវភាព​ខ្វះខាត​

96
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​បុគ្គលិក​ក្រុមហ៊ុន​ចំរើន​សម្បត្តិ​និង​ផ្សារ​ខេ​ស៊ី​(KC)​ដែលមាន​លោក​ឃិត​ឈឿន​ជា​អគ្គនាយក​បាន​នាំយក​គ្រឿង​ឧបភោគបរិភោគ​និង​ថវិការ​មួយចំនួន​កាត់​ដំណក់ភ្លៀង​ដោយមាន​ការជួយ​នាំ​ផ្លូវ​ពី​សំណាក់​អាជ្ញាធរ ឃុំ ស្ថិតនៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ គោក​គង់​លិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។​

​លោកយាយ ចឹក អាន មាន​ព្រះ​ជន់​៩៥​ឆ្នាំ​រស់នៅ​ភូមិ​គោ​កក​គង់​ត្បូង​ឃុំ​គោក​គង់​លិច​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។ និង​លោក យាយ ប៉ុក សាន អាយុ ៧៨ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ គោក​គង់​លិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។ លោកយាយ​ទាំង​២​នាក់​រស់នៅ​ផ្ទះស្លឹក រហែក​ធ្លុះធ្លាយ​ជួប​ការខ្វះខាត គ្មាន​កូនចៅ​សាច់ញាតិ​រស់នៅ​ម្នាក់ឯង​ក្នុង​ខ្ទម​កំសត់​។​

​ដោយមាន​ការអាណិតអាសូ​រ​និង​ទឹកចិត្ត​សប្បុរស ចែករំលែក លោក អគ្គនាយក បានឱ្យ​បុគ្គលិក នាំយក​គ្រឿង​ឧបភោគបរិភោគ​និង​ថវិកា​មាន​អង្ករ​,​មី​,​ត្រីខកំប៉ុង​,​តែ​ស្ករស​,​ទឹកដោះគោ​ខាប់​,​។​ទោះបីជា​មេឃ​មិន​ប្រណី​បង្អុរ​ភ្លៀង​មួយ​មេ​ធំ​ក៏​មិនអាច​ឃាត់​ដំណើរ​នៃ​ការនាំយក​អំណោយ​ចែកជូន​លោកយាយ​ដល់​លំនៅស្ថាន ។​

​ភាព​កង្វះខាត​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ចាសជរា ជន​គ្មាន​ជំរក ជនអនាថា ដេក​នៅតាម​ដងផ្លូវ ដេក​តាម​សំ​យ៉ាប់​ផ្ទះ​គេ​ជារឿយៗ​ត្រូវបាន​បុគ្គលិក​នៃ​គ្រួសារ​ខេ​ស៊ី​(KC)​នាំយក​គ្រឿង​ឧបភោគបរិភោគ​និង​ថវិការ​ចែកជូន នាពេល​កន្លងមក ។​

ក្រុមហ៊ុន​ចំរើន​សម្បត្តិ មាន សំណង់​បុរី ផ្ទះល្វែង វិឡា ខុន​ដូរ​មាននៅ​ប្រទេស​ថៃ​និង​នៅ​កម្ពុជា​ផ្ទះ​លំហែរ​ដី​ពុះ​ឡូ​តិ៍​ចំការ​រី​ស៊​ត​និង​ផ្សា​KC​។​ព័ត៌មាន​ផ្សេងៗ​ទៀត​លោកអ្នក​អាច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​៖017335354/093795378​ដើម្បី​ទទួលបាន​ដំណឹង​លម្អិត​បន្ថែមទៀត​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ