ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​

51
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៦ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឆ្លៀតពេល​ពី​ការងារ​ក្នុង​អង្គភាព ចុះទៅពិនិត្យ​និង​ជម្រុញ​ការសាងសង់​អគារ​រដ្ឋបាល មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ឲ្យ​ឆាប់​រួចរាល់​តាម​ការកំណត់ ដែល​អគារ​នេះ បានចាប់ផ្ដើម​សាងសង់ កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩​។​

​អគារ​ដែល​សាងសង់​នេះ គឺ​ស្របតាម​ទស្សនៈ​ដឹកនាំ​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលជា​និច្ចកាល​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​អាគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូតដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​បំពេញការងារ​ប្រចាំថ្ងៃ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​ខ្ពស់​ផងដែរ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ