​យុវជន​ម្នាក់​បង្ក​ហិង្សា​ដោយ​យក​កាំបិត​ដេញ​កាប់​ម្តាយចុង​នៅ​ស្រុក​សំរោង​ទង​

1102
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​យុវជនឈាមរាវ​ម្នាក់​បាន​ទាញ​កាំបិត​ដេញ​កាប់​ទៅលើ​ម្តាយចុង​។​ហេតុការណ៍​កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ជ្រៅ​ឃុំ​កា​ហែក​ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​ប៉ុស្ដិ៍​កា​ហែង​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនសង្ស័យ​ឈ្មោះ​សួស​សុផល ហៅ​វែង ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង​ស្រុក​សំរោង​ទង​បាន​ទាស់​ពាក្យសម្តី​ជាមួយ​ម្តាយចុង​ឈ្មោះ ឌឹ​ម ពៅ ភេទ​ស្រី អាយុ ៤៨​ឆ្នាំ​រស់នៅ​ភូមិ​ខាងលើ ។​

​ប្រភព​បន្តថា​ក្រោយពី​ទាស់​ពាក្យសម្តី​មួយសន្ទុះ​យុវជនឈាមរាវ​ជា​កូនចុង​បាន​ទាញ​កា​បិត​ផ្គាក់​ដេញ​កាប់​ម្តាយចុង​។​ជនរងគ្រោះ​បាន​រត់​ឲ្យ​គេឯង​ជួយ​និង​មានការ​អត្ត​រាគ​មន៍​ពី​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​និង​បាន​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ចាត់ការ​តាម​នីតិវិធី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម