លេខាធិការដ្ឋាន​គណៈកម្មកា​រ​អាយ​ស៊ី​ស៊ី​-​អង្គរ​និង​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​តាមដាន​កិច្ចការ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅក្នុង​រមណីយដ្ឋាន​អង្គរ​

90
ចែករម្លែក

ដោយ​: បាយ័ន​/​សៀមរាប​: លេខាធិការដ្ឋាន​អាយ​ស៊ី​ស៊ី​-​អង្គរ ការិយាល័យ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ត្រួតពិនិត្យ​ដំណើរការ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅតាម​ការដ្ឋាន​នានា ក្នុង​រមណីយដ្ឋាន​អង្គរ ចាប់ពី​ថ្ងៃទី​៦​ដល់ទី​៨ ខែមិថុនា ឆ្នាំ​២០២០​។​នេះ​ជាការ​បញ្ជា​ក់ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្រុម​លេខាធិការដ្ឋាន​បាន​បញ្ជាក់ថា ការចុះពិនិត្យ​នេះ​គឺធ្វើឡើង​ដោយសារ​ការខកខាន​នៃ​ការបើក​កិច្ចប្រជុំ​បច្ចេកទេស​នៅ​ឆ្នាំ​២០២០​របស់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅក្នុង​ខែមិថុនា ព្រោះតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នៅ​ជុំវិញ​ពិភពលោក​។​

​ការចុះពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ​អភិរក្ស​និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ គឺ​ដើម្បី​តាមដាន​ការបំពេញ​ការងារ​រប​ស់​ស្ថាប័ន​ជាតិ អន្តរជាតិ ថា​បាន​អនុវត្ត​ស្របតាម​បទដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​ឬ​យ៉ាងណា​ក្នុងការ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​អង្គរ ចៀសវាង​ការធ្វើ​អ្វី​ផ្ទុយ​ពី​ធម្មនុញ្ញ​អង្គរ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ប្រវត្តិសាស្ត្រ​និង​បុរាណ​ដ្ឋា​ន​នៃ​រមណីយដ្ឋាន​អង្គរ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ