កូ​វីដ​១៩ នៅ​កម្ពុជា​៖ ថ្ងៃ​៧​មិថុនា រកឃើញ​អ្នក​ឆ្លង​ថ្មី​១​នាក់ គ្មាន​អ្នកជា​សះស្បើយ​ទេ​

88
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល អះអាងថា គិត​ត្រឹម​ម៉ោង ៧ និង ០០ នាទី ព្រឹក​ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២០ ស្ថានភាព​ជំងឺ​កូ​វីដ ១៩ នៅ​កម្ពុជា មាន​ដូចតទៅ ៖
១. ករណី​ឆ្លង​ថ្មី ៖ ០១ នាក់ គឺជា​បុរស​ជនជាតិ បារាំង អាយុ ៣០ ឆ្នាំ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស បារាំង តាម​ជើងហោះហើរ​ពី​សាធារណរដ្ឋ កូរ៉េ មកដល់​កម្ពុជា នៅ​ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២០ ស្នាក់នៅ​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​សំណាក​ទៅ​វិភាគ​ឡើងវិញ នៅ​ថ្ងៃទី ១៣ ខែ នៃ អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ផ្ទះ​របស់គាត់ ហើយ​លទ្ធផល​គឺ វិជ្ជមាន​នៅ​ថ្ងៃទី ០៦ ខែ មិថុនា នេះ ។ បច្ចុប្បន្ន​បុរស​រូបនេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ជប៉ុន មង្គលបុរី ខេត្ត ខេត្ត បន្ទាយមានជ័យ ។
២. អ្នក​ឆ្លង​សរុប ៖ ១២៦ នាក់ ក្នុងនោះ​ស្ត្រី ៣៩ នាក់ និង បុរស ៨៧ នាក់ ។​
៣. អ្នកជា​សះស្បើយ ៖ គ្មាន​
៤. អ្នក​កំពុង​សម្រាក​ព្យាបាល ៖ ០៣ នាក់ ( ជា​បុរស )
៥. ចំនួន​ធ្វើតេស្ត​អ្នកដំណើរ​គិត​ចាប់ពី​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ ៖ ៣ ៦៣៧ នាក់​
៦. ចំនួន​ធ្វើតេស្ត​ទូទាំងប្រទេស គិត​ចាប់ពី​ខែ មករា ឆ្នាំ ២០២០ ៖ ២១ ៧៤៩ ករី​ណី ស្មើនឹង ១ ៣១០ ករណី​ក្នុងចំណោម​ប្រជាជន ១ លាន​នាក់ ដែល​ចំនួន​នេះ គឺជា​ចំនួន​ខ្ពស់ជាង​ប្រទេសមួយ​ចំនូ​ន​ក្នុង​តំបន់ ។​

​គប្បី​រំឭកថា អ្នកជំងឺ​កូ​វីដ ១៩ នៅ កម្ពុជា ធ្លាប់បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ចុងក្រោយ​ម្តង​ហើយ​នៅត្រឹម​ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២០ នេះ ។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មក ក៏បាន​រកឃើញ ៤ ករណី​ទៀត ( រូ​ម​ទាំង​ថ្ងៃនេះ ០១ ករណី​ផង ) ។ ប៉ុន្តែ​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ពន្យល់ថា ការរកឃើញ​ទាំង ( ៣ ) នេះ មិនមែនជា​រលក​ទី ២ នៃ ជំងឺ​កូ​វីដ ១៩ មកលើ​កម្ពុជា ទេ ព្រោះ​សុទ្ធតែជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​ទាំងអស់ ។​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្រសួងសុខាភិបាល និង អង្គការ​សុខភាព​ពិភពលោក តែងតែបាន​ក្រើនរំឭក​ដល់​សាធារណជន​នៅ​កម្ពុជា ឱ្យ​រក្សា​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ការអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដូចជា​លាង​សម្អាត​ដៃ ពាក់​ម៉ាស់ ( ក្នុងករណី​ចាំបាច់ ) នៅ​ឱ្យ​ឃ្លាត​គ្នា​ពី ១ ទៅ ២ ម៉ែត្រ ជាដើម ព្រោះ​កម្ពុជា មិនទាន់មាន​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ ១៩ នៅឡើយ​ទេ ហើយ​ថា កម្ពុជា អាច​នឹងរង​ការវាយប្រហារ​ដោយ​រលក​ទី ២ ដែល​អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ ប្រសិនបើ កម្ពុជា ធ្វេសប្រហែស​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ