ការិយាល័យ​ជំនាញ​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​

157
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​សៀ​ល​ថ្ងៃទី​៧​ខែមិថុនា​ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន ក្រោយពេល​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការនគរបាល​ស្រុក​បាណន់​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច​ថ្ងៃទី​៦​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​ស្វាយ​ប្រគាប ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ឯក ប៉ាន់ វ៉ាន់​នី អធិការនគរបាល​ស្រុក​បាណន់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ សុន សុវណ្ណ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន​: ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ICE ចំនួន​១​ថង់​ទម្ងន់​២២,៦២​ក្រាម ម៉ូតូ​១​គ្រឿង​ម៉ាក ZOMMER ពណ៌​ក្រហម​លា​យស ពាក់​ផ្លាកលេខ បាត់ដំបង 1Y 9144​។​

​លោក សុខ និមល នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ឆ្លងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​មួយចំនួន ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម