​ជិះ​ម៉ូតូ​ពេលយប់​ទៅបុក​គូទ​រថយន្ត​ចត​ស្ងៀម​ស្លាប់​ម្នាក់​

1153
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ខណៈដែល​ជនរងគ្រោះ​រូបនេះ​កំពុង​ជិះ​ម៉ូតូ​ក្នុង​ពេលយប់ ក៏​ពើបប្រទះ​ជាមួយនឹង​រថយន្ត​ធុន​ធ្ងន់ ដែល​ឈប់​សំចត​នៅលើ​ទ្រូង​ថ្នល់​ដោយ​មិនបាន​ដាក់​សញ្ញា​អ្វីមួយ​ជា​សម្គាល់ ទើប​ធ្វើឱ្យ​ម៉ូតូ​នោះ​បុក​ចំ​ពីក្រោយ​តែម្តង ។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៧​ៈ​១០​យប់​ថ្ងៃទី​១ ខែមេសា​ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ស្ថិត​ក្នុងភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល​ស្រុក​សង្កែ ។​

​លោក​ជាវ​ណ្ឌី​អធិការរង​នគរបាល​ស្រុក​សង្កែ​បាន​ឳ្យ​ដឹងថា​សព​ជនរងគ្រោះ​មានឈ្មោះ ស៊ឹម ស៊​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ដំបង ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង ។​ចំណែក​ម្ចាស់​រថយន្ត​ធុន​ធំ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ​ក្រោយ​ហេតុការណ៍​ដាក់​មេ​ប្រូច​បាត់​។​
​លោក​អធិការរង​ស្រុក​បានបញ្ជាក់​តាម​សាក្សី​ដែល​នៅក្បែ​ទីតាំង​កើតហេតុ​មក​ប្រាប់ថា​ដំបូង​គឺមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង​1C-4839 បើកបរ​ដោយ​បុរស​ម្នាក់​មាន​ទិសដៅ​ពី​ទិសខាងកើត​ទៅ​លិច​។

លុះ​ទៅដល់​ត្រង់ចំណុច​កើតហេតុ​ក៏បាន​បុក​គូទ​រថយន្ត​ពីក្រោយ ដែល​រថយន្ត​នោះ​ម៉ាក​កា​មាស់ ពណ៌​លឿង ពាក់​ស្លាក លេខ ក​.3725​ភព​3 ដែលមាន​ដឹក​អេ​ស្កា​ពីលើ​ផង បណ្តាល​ឳ្យ​អ្នកបើកបរ​ម៉ូតូ ស្លាប់​ភ្លាម​នៅនឹងកន្លែង​។​ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេចខ្លួន​បាត់ស្រមោល​ទាំងយប់​។​​សព​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ប្រភព​ច្បាស់ការ​មួយ​បាន​បង្ហើប​ថា រថយន្ត​នេះ​ជា​របស់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង​ក្បែ​វត្ត​កំណប់ រីឯ​អ្នកបើកបរ​ដែល​រត់គេច​ខ្លួន​នោះ​គឺ​រស់នៅ​ភូមិ​ទួល​ល្វៀង ឃុំ​អូរ​ដំបង​២​ដែល​គេ​ឃើញ​ពេលរ​ត់ទៅ​ដល់ផ្ទះ​មាន​កាន់​ដប​ស្រា​ទៅជា​មួយ​ផង។ ដោយឡែក​រថយន្ត​នោះ​គឺ​ខូច​ដោយ​គេ​បាន​ឈប់​សំចត​នៅលើ​ទ្រូង​ថ្នល់​ហើយ​មិនបាន​ដាក់​សញ្ញា​អ្វី​ដើម្បី​សម្គាល់​នោះឡើយ ទើប​បង្កអោយមាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​បែបនេះ ។

បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ហើយ​។ ដោយឡែក​រថយន្ត និង​ម៉ូតូ​ក៏​ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍​ខេត្ត​យកទៅ​រក្សាទុក​នៅ​ស្នងការ​ខេត្ត​ទុក​ធ្វើការ​ដោះស្រាយ​នៅ​​ពេល​ក្រោយ​៕S/

រូប​ថ​តៈ​សព​អ្នកជិះ​ម៉ូតូ​បុក​គូទ​រថយន្ត រថយន្ត​ចត​ស្ងៀម​អត់​ដាក់់​សញ្ញា​សម្គាល់​

ទីតាំងផ្សាយពាណិជ្ជកម្ម