​ក្រុមហ៊ុន​កាស្យូ​ចុះ​អនុស្សរណ​:​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​

1521
ចែករម្លែក

ដោយ​:​គឹម​ប៊ុន​/​ភ្នំពេញ​:​អនុស្សរណ​:​នៃ​ការយោគយល់​មួយ​សម្រាប់​ការអភិវឌ្ឍ​ការអប់រំ​គណិតវិទ្យា​និង​វិទ្យាសាស្ត្រ​តាមរយ​:​ការប្រើប្រាស់​ដ៏​មាន​ប្រសិទ្ធភាព​នូវ​ម៉ា​ស៊ិន​គិត​លេខវិទ្យា​សាស្ត្រ​ត្រូវបាន​បណ្ណាគារ​IBC​ដែលជា​តំណាង​ចែកចាយ​លក់​ផលិតផល​ម៉ា​ស៊ីន​គិត​លេខ​ម៉ាក​កាស្យូ​(CASIO)។

​និង​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​CASIOSINGAPOREPTE​បាន​ចុះ​អនុស្សរណ​:​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពី​ល្ងាច​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨​មកនេះ​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​បណ្ឌិត អ៊ឹម កុ​ច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា ប្រធាន​កា​រិ​យ៉ា​ល័យ​អប់រំ​ទាំង​១២​ខ័​ណ្ឌ​និង​នាយក​វិទ្យាល័យ​ទាំង​៣៦​ក្នុង​រា​ធានី​ភ្នំពេញ​។​ ​ ​ ​ ​ ​ ​ ​

តំណាង​ឲ្យ​បណ្ណាគារ​IBC​បាន​មាន​ប្រសា​ន៍​ឲ្យ​ដឹង​ក្នុង​ពិធី​ចុះ​អនុស្សរណ​:​នោះ​ថា​កម្មវិធី​នេះ​គឺ​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​គ​ណិ​វិទ្យា​តាម​វិទ្យាល័យ​ថ្នាក់​ទី​១០១១​និង​១២​នៅ​ទាំង​រា​ធានី​ខេត្ត​ក្រុង​ឲ្យ​ចេះ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធី​ភាព​នូវ​ម៉ា​ស៊ិន​គិត​លេខវិទ្យា​សាស្ត្រ​និង​វិធីសាស្ត្រ​បង្កើន​ចំណោទ​និង​ដំណោះស្រាយ​បញ្ហា​(Problem&Solving)​។​

កម្មវិធី​នេះ​ក៏មាន​ការអភិវឌ្ឍ​សៀវភៅ​ជំនួយ​អាន​បន្ថែម​ដល់​សិក្ខាកាម​ការ​អុ​វត្ត​បង្រៀន​សិស្ស​ជាក់ស្តែង​ក្នុង​ថ្នាក់​ដើម្បី​អភិវឌ្ឍន៍​វិសាលភាព​នៃ​ការសិក្សា​គណិតវិទ្យា​ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ​ដែលជា​មូលដ្ឋានគ្រឹះ​ដ៍​រឹងមាំ​សម្រាប់​បន្ត​នៅ​ឧ​ត្ត​ម្ភ​សិក្សា​។​គម្រោង​នេះ​ក្រុមហ៊ុន​កាស្យូ​សិង្ហ​បុរី​នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ​ដោយ​ចំណាយ​នូវ​កញ្ចប់​ថវី​កា​និង​ធនធាន​អប់រំ​ជំនាញ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​គ្រូ​គណិតវិទ្យា ទទួលបាន​នូវ​ចំណេះដឹង​គ​ណិ​វិទ្យា​បែប​វិទ្យាសាស្ត្រ​បន្ថែម​ដើម្បី​ចូលរួម​ជា​ចំណែក​អភិវឌ្ឍ​វិស័យ​អប់រំ​នឹង​ជា​ទុន​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្នុងឱកាស​នោះ​ក្រុមហ៊ុន​កាស្យូ​បានធ្វើ​ការបង្ហាញ​ផងដែរ​នូវ​នូវ​ផលិតផល​ម៉ា​ស៊ិន​គិត​លេខវិទ្យា​សាស្ត្រ​ថ្មី​គឺ​CASIOFX99IEX​ដែលមាន​មុខងារ​ជាច្រើន​សាក​សម​បំផុត​សម្រាប់​ជា​ជំនួយ​ដល់​ការសិក្សា​គណិតវិទ្យា​បែប​វិទ្យាសាស្ត្រ​ដល់​សិស្ស​ក​ម្រិ​ត្យ​ថ្នាក់​វិទ្យាល័យ​។​ ​ ​ ​ ​ ​ ​ ​ ​ ​
​បណ្ឌិត​អ៊ឹម​កុ​ច​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដ​បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្ណាគារ​IBC​ពិសេស​ក្រុមហ៊ុន​កាស្យូ​ដែល​បាន​ចុះ​អនុស្សរណ​:​យោគយល់​ថ្ងៃនេះ​មាន​សារសំខាន់​ណាស់​ព្រោះ​គណិតវិទ្យា​បែប​វិទ្យាសាស្ត្រ​ជា​ចំណេះ​ថ្មី​មួយបែប​វិទ្យាសាស្ត្រ​ពិតៗ​

និង​មាន​ការវិវឌ្ឍ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​សូម្បីតែ​គ្រូ​គណិត​របស់​សព្វថ្ងៃនេះ បើ​មិន​រៀន​បន្ថែម​ទេ​គឺ​យើង​ដើ​មិនទាន់​តែម្តង​។​លោក​បន្តថា​ការគិត​ដោយ​ខួរក្បាល​មិនអាច​រក​ភាព​សុ​ក្រិ​ត្យ​ឃើញ​នោះទេ ត្រូវតែ​គិត​បន្ថែម​តាមរយ​:​ឧបករណ​ទំនើប​គឺ​កាស្យូ​នេះ តែ​សំខាន់​ត្រួវ​ចេះ​ប្រើ​វា ហើយ​អ្នក​ដែល​ត្រូវ​ចេះ​មុនគេ​គឺ​លោកគ្រូ អ្នកគ្រូ​គណិតវិទ្យា​នេះហើយ ដែល​ត្រូវ​ផ្តល់​ចំណេះដឹង​បន្តរ​ដល់​សិស្សានុសិស្ស​នៅតាម​វិទ្យាល័យ​ពី​ថ្នាក់​ទី​១០ ,១១​និង​១២៕S/

​ក្រុមហ៊ុន​កាស្យូ​ចុះ​អនុស្សរណ​:​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​

ទីតាំងផ្សាយពាណិជ្ជកម្ម