ស្លាប់ ៧ នាក់​ក្នុង​បាតុកម្ម​វណ្ណៈ​ដ៏​ធំ​នៅ​ឥណ្ឌា​

968
ចែករម្លែក
  • 41
    Shares

​មនុស្ស​៧​នាក់​បាន​ស្លាប់ ចំពេល​មាន​បាតុកម្មហិង្សា ដែលមាន​ការចូលរួម​ពី​បាតុករ​រាប់ម៉ឺន​នាក់​មកពី​សហគមន៍​ដា​លី​ត (​ដែល​ពីមុនមក​មិនអាច​ប៉ះពាល់​បាន​) នៅ​ទូទាំងប្រទេស​ឥណ្ឌា​។ នេះ​បើតាម​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២​មេសា​។​

​ពួកគេ​បានចេញ​តាម​ដងផ្លូវ​ដើម្បី​តវ៉ា​ប្រឆាំងនឹង​ដីកា​របស់​តុលាការ​កំពូល ដែល​ពួកគេ​និយាយថា​ធ្វើឱ្យ​ច្បាប់​ដែល​បង្កើតឡើង​ដើម្បី​ការពារ​សហគមន៍​វណ្ណៈ​ទាប​ចុះខ្សោយ​។​

​សេវា​រថភ្លើង​បាន​រង​ផលប៉ះពាល់​ហើយ​ផ្លូវ​សំខាន់​មួយចំនួន​ត្រូវបាន​បង្ខាំង​នៅក្នុង​រដ្ឋ​មួយចំនួន​។​

​រដ្ឋាភិបាល​សហព័ន្ធ​បានស្នើ​សុំឱ្យ​តុលាការ​ធ្វើការ​ពិនិត្យឡើងវិញ​នូវ​ការសម្រេចចិត្ត​របស់ខ្លួន​។​

​នៅក្នុង​សេចក្តីសម្រេច​របស់​តុលាការ តុលាការ​បាន​និយាយថា ច្បាប់​ស្តីពី​វណ្ណៈ​ដែល​បានកំណត់ និង កុលសម្ព័ន្ធ​ដែល​បានកំណត់ (​ដើម្បី​ទប់ស្កាត់​អំពើ​ឃោរឃៅ​) ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ច្បាប់ SC/ST Act ត្រូវបាន “​ប្រើ​ខុស​” កាលពីពេល​កន្លងទៅ​។​

​អំពើហិង្សា​វណ្ណៈ​នៅតែ​ជា​បញ្ហា​មួយ​នៅក្នុង​ប្រទេស​ឥណ្ឌា​។ យោងតាម​ស្ថិតិ​ជា​ផ្លូវការ​បានឱ្យដឹងថា បទឧក្រិដ្ឋ​ប្រឆាំងនឹង​ជន​វណ្ណៈ​ទាប​ចំនួន ៤០.០០០ ករណី​ត្រូវបាន​រាយការណ៍​គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៦​។​

​ពួក​មេដឹកនាំ​សហគមន៍ ដា​លី​ត (Dalit) និយាយថា សេចក្តីសម្រេច​របស់​តុលាការ​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍ “​ងាយ​រងគ្រោះ​”​។

​លោក​ខេ​ភី ជួត​ហារី អគ្គលេខាធិការ​នៃ​សមាគម​ជន​វណ្ណៈ​ទាប​ទាំងអស់​របស់​ឥណ្ឌា​និយាយថា “​ច្បាប់ SC/ST Act បាន​ធានា​នូវ​ការការពារ​ប្រជាជន​ដា​លី​ត​នៅ​ឥណ្ឌា​ដោយ​ធ្វើឱ្យ​ការរើសអើង​ប្រឆាំងនឹង​សហគមន៍​របស់​យើង​ក្លាយជា​បទល្មើស​អាចដាក់​ទោសទណ្ឌ​បាន​។ ជាមួយ​បទបញ្ជា​ថ្មី​របស់​តុលាការ​កំពូល កាតព្វកិច្ច​ច្បាប់​ទាំងនេះ​បានបញ្ចប់​។ យើងទាំងអស់គ្នា​កើតទុក្ខ និង តក់ស្លុត​ជាខ្លាំង​”៕ ដោយ៖ កញ្ញាដាលីស

សេចក្តីសម្រេច​របស់​តុលាការ​កំពូល​បាន​បង្កឱ្យមាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ឥណ្ឌា

ទីតាំងផ្សាយពាណិជ្ជកម្ម