ប្រមុខអង្គការ WHO ជំរុញឱ្យពិភពលោកកុំធ្វេសប្រហែសចំពោះសង្គ្រាមប្រឆាំងកូវីដ

143
ចែករម្លែក

កាលពីថ្ងៃចន្ទ ទី៨ មិថុនា អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យប្រទេសនានាបន្តខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងវីរុសកូរ៉ូណាដោយកត់សម្គាល់ថា ជំងឺរាតត្បាតនេះកំពុងរីករាលដាលយ៉ាងអាក្រក់នៅទូទាំងពិភពលោកនិងមិនបានឈានដល់ចំណុចកំពូលនៅអាម៉េរិកកណ្តាលនៅឡើយទេ។

អគ្គនាយក WHO លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បានប្រាប់សន្និសីទសារព័ត៌មានតាមអ៊ីនធឺណេតថា “ឆ្លងកាត់រយៈពេលជាង ៦ ខែនៃជំងឺរាតត្បាត នេះមិនមែនជាពេលដែលប្រទេសនីមួយៗត្រូវដកជើងចេញពីឈ្នាន់នោះឡើយ”។

អ្នកជំនាញកំពូលផ្នែកគ្រាអាសន្នរបស់គាត់គឺលោកវេជ្ជបណ្ឌិត ម៉ៃ រ៉ាយអែន និយាយថាករណីឆ្លងនៅទ្វីបអាម៉េរិកកណ្តាលនៅកំពុងកើនឡើង។

លោកនិយាយថា “ខ្ញុំគិតថានេះគឺជាពេលវេលាដែលគួរឱ្យព្រួយបារម្ភ” ដោយអំពាវនាវឱ្យមានភាពជាអ្នកដឹកនាំរដ្ឋាភិបាលដ៏រឹងមាំនិងការគាំទ្រជាអន្តរជាតិសម្រាប់តំបន់នេះ។

លោកស្រី ម៉ារីយ៉ា វ៉ាន់ កឺខូវ អ្នកជំនាញផ្នែករោគរាតត្បាតរបស់ WHO បានប្រាប់នៅសន្និសីទកាសែតថា “វិធីសាស្រ្តគ្រប់ជ្រុងជ្រោយ” គឺចាំបាច់នៅអាម៉េរិកខាងត្បូង។

លោករ៉ាយអែននិយាយថា តម្រូវការពេលនេះគឺផ្តោតលើការការពាររលកទីពីរនៃកូវីដ១៩ ដែលបានឆ្លងដល់មនុស្សជាង ៧ លាននាក់និងសម្លាប់មនុស្សជាង ៤០០.០០០ នាក់។

លោកស្រីវ៉ាន់ កឺខូវ និយាយថា “នេះនៅមិនទាន់ចប់ទេ”៕ ដោយ៖ កញ្ញាដាលីស

ភ្ញៀវកំពុងត្រូវគេស្ទង់កម្តៅនៅសួនកម្សាន្ត Universal Studios នៅរដ្ឋផ្លរីដា កាលពីថ្ងៃទី៥មិថុនា

ទីតាំងផ្សាយពាណិជ្ជកម្ម