បុរស​ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា​ជោក បើករថយន្ដ​បុក​រះ​ចូល​ផ្ទះ​ពលរដ្ឋ នៅ​ក្រុងព្រះសីហនុ​

1293
ចែករម្លែក

ព្រះសីហនុ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ចេញពី​ខារ៉ាអូខេ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោកជាំ បាន​បើក​រថយន្ដបុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​២​នាក់ និង​ខ្ទេច​ម៉ូតូ​៩​គ្រឿង រថយន្ដ​១​គ្រឿង ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​វេលា​ម៉ោង​១០៖៥០​នាទី​យប់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៧​នេះ លើផ្លូវ​៧​មករា ចំណុច​ជិត​ភោជនីយដ្ឋាន​សួន​សុ​បិ​ន្ត ស្ថិតនៅ​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​មន្ដ្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កដោយ​រថយន្ត​១​គ្រឿង ម៉ាក​LEXUS RX300 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ឈ្មោះ លី សៀវ​ម៉ី​ង អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ​លើ​ភ្នំ ដោយ​បើក​ចេញពី​ផឹកស៊ី​នៅ​ខារ៉ាអូខេ លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅក្បែរ​ផ្លូវ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​២​នាក់ ខូចខាត​ម៉ូតូ​ចំនួន​៩​គ្រឿង រថយន្ត​១​គ្រឿង និង​សម្ភារៈ​មួយចំនួនទៀត​។​

​ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ បាន​ចុះ​ទៅដល់​ភ្លាម ដោយ​យក​អ្នកបើកបរ​រថយន្ត​មក​ពិនិត្យ រកឃើញ​ជាតិ​អាល់កុល ០,៦០mlg\L ហើយ​បាន​នាំខ្លួន​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាមច្បាប់​៕​ ​ដោយ ៖វណ្ណៈ​

បុរស​ជនជាតិ​ចិន​ម្នាក់ ស្រវឹងស្រា​ជោគ បើករថយន្ដ​បុក​រះ​ចូល​ផ្ទះ​ពលរដ្ឋ នៅ​ក្រុងព្រះសីហនុ​ (រូប៖ វណ្ណៈ)

ទីតាំងផ្សាយពាណិជ្ជកម្ម