ប៉ូលិស​ថៃ​ចាប់​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​៦៥១​គីឡូក្រាម តម្លៃ​៥២០​លាន​បាត​

3452
ចែករម្លែក

​ប៉ូលិស​ថៃ បាន​ចាប់ខ្លួន​បុរស​ម្នាក់ ជាមួយ​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីនចំនួន​៦៥១​គីឡូក្រាម តម្លៃ ៥២០​លាន​បាត​នៅ​ខេត្ត​Songkhla ហើយ​បន្ទាប់មក ចាប់​បាន​អ្នក​រួមគំនិត​​របស់​គាត់​ម្នាក់​នៅ​ខេត្ត​Phitsanulok ។​

​លោក Ronasilp Phusara មេ​ប៉ូលិស​ខេត្ត បាន​និយាយ​នៅឯ​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ​ទី​២​មេសា​ថា ជនសង្ស័យ​គ្រឿងញៀន​២​នាក់ ត្រូវបាន​ចាប់ខ្លួន​និង ចាប់​រឹបអូស​រថយន្ត​២​គ្រឿង ព្រមទាំង​ទូរស័ព្ទ​៣​គ្រឿង​ពី​ពួកគេ​។

​លោក Ronasilp Phusara បាន​និយាយថា ជនសង្ស័យ​ទាំង​២​នាក់​នេះ បាន​ដឹក​គ្រឿងញៀន​ពី​តំបន់​ភាគ​ខាងជើង​ថៃ​ហើយ​បម្រុង​នឹង​ដឹក​បន្ត​ទៅ​ខេត្ត​តំបន់​ភាគ​ខាង​​ត្បូង​ថៃ ហើយ​បន្ទាប់មក​ដឹក​ទៅ​ម៉ាឡេស៊ី នៅ​ពេល​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​នោះ​៕​ដោយ​៖​សុខា​/sn

​ប៉ូលិស បង្ហាញ​គ្រឿងញៀន​ដែល​ចាប់បាន នៅ​ខេត្ត​Songkhla កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម