ក្លិប​ម៉ា​រ៉ា​តុង​ជំនាញ​ទី​១​របស់​ខេត្ត​យូ​ន​ណាន​ត្រូវបង្កើត​ឡើងជា​ផ្លូវការ​

1175
ចែករម្លែក

ពេល​ថ្មីៗ​នេះ ក្លិប​ម៉ា​រ៉ា​តុង ជំនាញ​ទី​១ របស់​ខេត្ត​យូ​ន​ណាន​បាន ត្រូវបង្កើត​ឡើង​នៅ​ក្រុង​គុន​មីង ។​

​ក្លិប​ម៉ា​រ៉ា​តុង​នេះ​មានឈ្មោះ ផ្លូវការ​ថា ក្លិប​ម៉ា​រ៉ា​តុង ហ្វី​សួន ខេត្ត យូ​ន​ណាន ។ ក្លិប​នេះ​នឹង​ផ្តល់​ដល់ កីឡាករ កីឡាការិនី​រត់​ម៉ា​រ៉ា​តុង​នូវ​ការ គាំទ្រ​រយៈពេល​វែង​លើ​ផ្នែក​ថវិកា បច្ចេកទេស សុខាភិបាល និង​ហ្វឹកហាត់ នៅក្រៅ​ប្រទេស​ជាដើម ដើម្បី​ជួយ​ឱ្យ គេ​ទទួលបាន​នូវ​ផល​ល្អ​ក្នុង​ការប្រកួត ទាំង​ក្នុង​និង​ក្រៅប្រទេស ។​

​ក្លិប​ម៉ា​រ៉ា​តុង ហ្វី​សួន ខេត្ត​យូ​ន​-​ណាន​នេះ ដឹកនាំ​ដោយ​លោក ចាំង គួ​វៃ​អ្នករត់​ចម្ងាយ​ចិន​ដ៏​ល្បី ឈ្មោះ និង​ជា គ្រូបង្ហាត់​រួម​នៃ​ក្រុមកីឡា​អត្តពលកម្ម ខេត្ត​យូ​ន​ណាន ហើយ​មានការ​ចូលរួម ពី​កីឡាករ កីឡាការិនី​រត់​ម៉ា​រ៉ា​តុង​ល្បី ឈ្មោះ​ជាងគេ​ក្នុងប្រទេស​ចិន ៕ ដោយ យៀ យ៉ាន​យ៉ាន​

​ខេត្ត​យូ​ន​ណាន​កំពុងតែ​លើក ទឹកចិត្ត​ឱ្យ​រៀបចំ​ការប្រកួត​ម៉ារ៉ាតុន ។ នេះ​គឺជា​ការប្រកួត​ម៉ារ៉ាតុន អន្តរជាតិ យូយ​លី​ប្រទេស​ចិន​-​មូ​ជឺ ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បានរៀបចំ​កាលពី​ថ្ងៃទី​៣១ ខែ ធ្នូ ឆ្នាំទៅ​នៅ​ទីក្រុង​យូយ​លី​នៃ​ខេត្ត​យូ​ន​ណាន​(​រូបថត ដោយ Liu Xiangyuan)

ទីតាំងផ្សាយពាណិជ្ជកម្ម