សុនខ​ដែល​ខ្ពស់​ជាងគេ​បំផុត​ក្លាយជា​សុន​អាយុ​វែង​បំផុត​ក្នុង​ពិភពលោក​

228
ចែករម្លែក

​សុនខ​ដែល​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដណ្ដើមបាន​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក មួយទៀត​គួរឱ្យភ្ញាក់ផ្អើល ដោយ​ក្លាយជា​សុនខ​ពូជ Great Dane អាយុ​វែង​បំផុត​បន្ទាប់ពី​ធ្វើ ខួប​គម្រប់​អាយុ ៨ ឆ្នាំ​ហើយ​ថ្មីៗ​។

​សុនខ​ឈ្មោល​ឈ្មោះ យក្ស ហ្វ្រេ​ដ​ឌី (Enormous Freddy) ដែល​ឈរលើ​កជើង​មុខ​មាន​កម្ពស់ រហូតដល់​ទៅ ២,១៤ ម៉ែត្រ​នេះ​គឺជា​សុនខ​ពូជ Great Dane អាយុ​វែង​បំផុត​ក្នុង​ពិភពលោក ក្រោយពី​វា​ធ្វើ​ខួប​កំ​ណើ​យ​របស់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែឧសភា​។​

​លោក ក្លែ​រ ស្តូ​ន​មែន (Claire Stoneman) ដែលជា​ម្ចាស់​របស់​វា​មកពី​ភូមិ វីត​ធី​ង (Weeting) តំបន់​ន័​រ​ហ្វូ​ល (Norfolk) ប្រទេស​អង់គ្លេស បានរៀបចំ​នំ​ខេ​ក​យ៉ាង​ធំ​ដើម្បី​អបអរ​ថ្ងៃ​ដ៏​សំខាន់ របស់​វា​។

​ពិធី​ខួបកំណើត​របស់​វា ក៏មាន​ការចូលរួម​អបអរ​ពី​សម្លាញ់​ល្អ​របស់​វា​ផងដែរ នោះ​គឺ​កុមារី អ៊ី​រី​ន មែន​លី (Erin Manley) អាយុ ៧ ឆ្នាំ​ដែលជា​កូនស្រី​របស់លោក ក្លែ​រ ស្តូ​ន​មែន​រួមជាមួយ សុនខ​ញី​មួយ​ក្បាល​ទៀត​ឈ្មោះ ហ្វ្លឺ (Fleur) ដែល​កើត​ក្នុង​សម្បុក​ជាមួយ​វា និង​មាន​អាយុ​តិច ជាង​វា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម