សាលាឧទ្ធរណ៍​សវនាកា​រ​រឿងក្តី​បាញ់សម្លាប់​បណ្ឌិត​កែម ឡី នៅ​រសៀល​នេះ​

1298
ចែករម្លែក

ដោយ​ : ​ឆាយា​នាថ៊/ ​​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃទី​០៣ ខែមេសា នេះ សាលាឧទ្ធរណ៍ នឹង​បើកសវនាការ​រឿងក្តី​បាញ់សម្លាប់​បណ្ឌិត​កែម ឡី ដ៏​កក្រើក។

​សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ចាយ ច័ន្ទ​តារា​វណ្ណ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង លោក ហ៊ឹង ប៊ុន​ជា ជា​តំណាង​មហាអយ្យការ ។

​គួរ​បញ្ជាក់ថា ជនជាប់ចោទ ជួប សំលាប់ ដែលជា​ឈ្មោះ​ពិត​ក្នុង​បញ្ជី​ឯកសារ​តុលាការ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​អស់​មួយជីវិត ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង កាន់កាប់​អាវុធ​ខុសត្រូវ ។

​លោក យុង ផានិត មេធាវី​ការពារ​ជនជាប់ចោទ ធ្លាប់​អះអាងថា មូលហេតុ​ដែល​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​នេះ​គឺ​ដោយសារ​ជួប សំលាប់ ដឹង​កំហុស​ចង់ឱ្យ​សាលាឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស ។

​ជួប សំលាប់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ ខ្លួន​ភ្លាមៗ ក្រោយពី​បាញ់សម្លាប់​បណ្ឌិត កែម ឡី កាលពី​វេលា​ម៉ោង​៨៖៥០​នាទី ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ទីតាំង ស្តារ​ម៉ា​ត នៃ​ស្ថានីយប្រេងឥន្ធនៈ កាល់​តិច បូកគោ ស្ថិតនៅ​កាច់ជ្រុង មហាវិថី​ព្រះមុនីវង្ស និង មហាវិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម