កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី ០៣ ខែ មេសា ឆ្នាំ​២០១៨

1336
ចែករម្លែក

•​ ​ក្របខណ្ឌ Champion League រដូវ​កាល​២០១៧/១៨

Juventus vs Real Madrid

​ក្រុម Juventus ធ្វើ​បានល្អ​កាលពី​ចុង​សប្តាហ៍​មុន ដោយ​យកឈ្នះ​ក្រុម AC Milan ក្នុង​ទឹកដី ហើយ​ពួកគេ​នាំមុខ​ដាច់​៤​ពិន្ទុ​នៅលើ​កំពូល​តារាង ខណៈពេល​ក្រុម Napoli បាន​ត្រឹម​ស្មើ​។​
​សប្តាហ៍​ដ៏​មមាញឹក​របស់​ពួកគេ​នៅ​បន្ត ដោយ​ពួកគេ​ត្រូវ​ប្រឈម​មុខជា​ក្រុម​ខ្លាំង​មកពី​អេ​ស្ប៉ា​ញ Real Madrid ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​កវគ្គ​៨​ក្រុម​ចុងក្រោយ​។
​ក្រុម​ជើងឯក​អ៊ីតាលី​ត្រូវ​ប្រឹងប្រែង​ខ្លាំង ដើម្បី​ឆ្លង​ផុត​ជុំ​នេះ បន្ទាប់ពី​ការប្រកួត​កន្លងមក​ពួកគេ​បាន ត្រឹម​ស្មើ​២-២ ជាមួយ​ក្រុម Tottenham ហើយ​បន្ទាប់​ត្រូវ​ក្រុម Spurs នាំមុខ​មុន​១-០ មុនពេល​រកបាន​ពីរ​គ្រាប់​វិញ​។​
​ ​
​ក្រុម Juventus មាន​ប្រព័ន្ធ​ការពារ​រឹងមាំ ហើយ​ពួកគេ​ទើបតែ​របូត​បី​គ្រាប់​ប៉ុណ្ណោះ​ក្នុង​១៧ ប្រកួត​ចុងក្រោយ​។ ទម្រង់​លេង​ក្នុង​ទឹកដី​របស់​ពួកគេ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយ​លេង​១៤ ប្រកួត​មិនដែល​ចាញ់ ចាប់តាំងពី​ចាញ់​ក្រុម Barcelona កាលពី​ឆ្នាំ​២០១៥​។
​ពួកគេ​ក៏​មិនដែល​ចាញ់​ក្រុម Real Madrid ក្នុង​ទឹកដី​ផងដែរ​។ នេះ​ប្រៀបដូចជា​ការប្រកួត​ឡើងវិញ នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំមុន ដែល​ពេលនោះ ពួកគេ​ចាញ់​ក្រុម Real Madrid ៤-១ ។ ក្រុម Real Madrid ហាក់​ធ្វើ​មិនសូវ​បានល្អ​ទេ​នៅ​ក្របខណ្ឌ La Liga នៅ​រដូវ​កាល​នេះ ហើយ​បច្ចុប្បន្ន​ឈរ នៅ​លេខ​រៀង​ទី​៣​មាន​គម្លាត​១៣​ពិន្ទុ​ពី​ក្រុម​កំពូល​តារាង Barcelona ។​

​ចំណែក​ទម្រង់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ក៏​មិនជា​ល្អ​ណាស់ណា​ដែរ​។ ពួកគេ​ប្រកួត​ស្មើ ក្នុង​ទឹកដី​ជាមួយ​ក្រុម Tottenham ហើយ​ចាញ់​ក្រុម Tottenham នៅក្រៅ​ទឹកដី ប៉ុន្តែ​ទម្រង់ លេង​របស់​ពួកគេ​បាន​ប្រសើរ​ឡើងវិញ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។​
​ ​
​ពួកគេ​ប្រកួត​ឈ្នះ​១០​ក្នុងចំណោម​១១​ប្រកួត​ចុងក្រោយ និង​ទាត់​បញ្ចូល​ទី​យ៉ាងហោចណាស់ ២​គ្រាប់​ក្នុង​១៣​ប្រកួត​ចុងក្រោយ​នៅ​គ្រប់​ការប្រកួត​។ ទោះបីជា​យ៉ាងណា នេះ​គឺជា​ការប្រកួត ក្រៅ​ទឹកដី ហើយ​ក្រុម Juventus មិនមែនជា​ក្រុម​ដែល​បណ្តោយ​ឲ្យ​របូត​គ្រាប់​បាល់​ច្រើ​នោះទេ​៕
​ទស្សន​: Juventus 1-2 Real Madrid

Sevilla vs Bayern Munchen

​ក្រុម​Sevilla គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​អេ​ស្ប៉ា​ញ​បី​ក្រុម​ដែល​ឈានដល់​វគ្គ​៨​ក្រុម​ចុងក្រោយ ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​ពួកគេ​មាន​ការងារ​ច្រើន​ដែល​ត្រូវធ្វើ ប្រសិនបើ​ពួកគេ​ចង់​ឆ្លងទៅ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បន្តទៀត​។​
​ ​
​ពួកគេ​ធ្វើ​បានល្អ ដើម្បី​ឆ្លង​ផុតពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាពិសេស បន្ទាប់ពី​ធ្វើការ​ងារ​យ៉ាង​លំបាក​នៅ​ទឹកដី Old Trafford ។ ក្រុម Sevilla បាន​កម្តៅ​សាច់ដុំ យ៉ាង​តឹងតែង​ជាមួយ​ក្រុម​កំពូល​តារាង Barcelona ក្នុង​លទ្ធផល ២-២ ។ Sevilla ឈ្នះ​តែមួយ ប្រកួត​ប៉ុណ្ណោះ​ក្នុង​បួន​ប្រកួត​ចុងក្រោយ ហើយ​ដោយសារតែ​លទ្ធផល​២-១ នៅ​ពហុកីឡាដ្ឋាន Old Trafford ទើប​ជួយ​ពួកគេ​អាច​ឆ្លង​មក​វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ពួកគេ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ក្នុង​ទឹកដី​នៅឡើយ​ទេ ហើយ​មិនទាន់​ចាញ់​ក្នុង​៦​ប្រកួត​ចុង ក្រោយ​នៅ​ឆេ​ម​ពាន​លី​ក ប៉ុន្តែ​បី​ប្រកួត​ក្នុងចំណោម​នោះបាន​ត្រឹម​ស្មើ​។ ពួកគេ​របូត​បាល់​ក្នុង ៥​ប្រកួត​ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ​របស់ខ្លួន​ក្នុង​ទឹក​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។​

​ចំណែក​ក្រុម Bayern Munich ហាក់ដូចជា​ធ្វើ​មិនសូវ​បានល្អ​ទេ​នៅ​វគ្គ​ជម្រុះ​ក្នុង​ពូ​ល បន្ទាប់ពី ប្រកួត​ហើយ​ចាញ់​ក្រុម PSG ប៉ុន្តែ​បាន​យកឈ្នះ​ក្រុម​បារាំង​មួយ​នេះ​នៅ​ជើង​ទី​២​វិញ​។ ការយក ឈ្នះ​ក្រុម Besiktas ដោយ​ងាយ​បាន​ជួយ​ឲ្យ​ពួកគេ​ឡើងមក​វគ្គ​៨​ក្រុម​ចុងក្រោយ​ហើយ​ពួក​ត្រៀម ខ្លួន​ធ្វើ​ឲ្យ​បានល្អ​។ ក្រុម Bayern Munich ទើប​ចាញ់​១​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​២២ ប្រកួត​ចុងក្រោយ ហើយ​រកបាន​២០​គ្រាប់​ក្នុង​៥​ប្រកួត​។​
​ ​ពួកគេ​ឈ្នះ​៦​ប្រកួត​ចុងក្រោយ​នៅ​ឆេ​ម​ពាន​លី​ក​និង​រកបាន​យ៉ាងហោចណាស់​២​គ្រាប់​នៅក្នុង​៦​ប្រកួត​នេះ​។ ពួកគេ​ប្រឈម​មុខជា​មួយក្រុម Sevilla ដែល​របូត​៤៦​គ្រាប់​ក្នុង​លី​កនៅ​រដូវ​កាល​នេះ​។ ក្រុម Bayern Munich នឹង​បង្កបញ្ហា​ច្រើន​ដល់​ប្រព័ន្ធ​ការពារ​របស់​ពួកគេ​៕
​ទស្សន​: Sevilla 0-3 Bayern Munich
​ប្រែ​សម្រួល​: ពិសិដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម