ក្រុមមន្ត្រី​ជំរុញ​ឱ្យមាន​ការប្រុងប្រយ័ត្ន​នៅពេល​ប្រជាជន​ថៃ​សម្រុក​ទៅ​ទស្សនា​តំបន់​ផ្សេងៗ​ក្នុងប្រទេស​

305
ចែករម្លែក

​ប្រជាជន​ថៃ​ច្រើន​នាក់ កំពុង​ធ្វើដំណើរ​ទៅកាន់​តំបន់​ផ្សេងៗ​នៅ​ប្រទេស​ថៃ​ខណៈដែល​ក្រុម​អាជ្ញាធរ​បន្ធូរបន្ថយ​វិធានការ​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩ ជា​បណ្តើរៗ​ដោយ​រួមទាំង​​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​ទៅ​ខេត្ត ដែល​ជំរុញ​ឱ្យ​មាន​ការព្រមាន​ពី​ក្រុង​មន្ត្រី​អំពី​ការបិទ​ប្រទេស​ឡើងវិញ​។​

​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ដែល​ជា​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ​មនុស្ស​រាប់ពាន់​នាក់​បាន​នាំគ្នា​ទៅ​លេង​ឆ្នេរសមុទ្រ​Bang Saen របស់​ប្រទេស​នេះ​។​

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​បាន​ព្រមាន​ថា​ប្រសិន ករណី​ឆ្លង​វីរុស​កើតមាន​ម្តងទៀត​នៅ​ឆ្នេរ​សមុទ្រ​នេះ ការ​បន្ទូរបន្ថយ​ការរឹត​បន្តឹងដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ធ្វើ​នៅ​ចុង​ខែ​នេះ ​អាច​នឹង​ត្រូវ​ពន្យារ​ពេល​។​

​ជំហាន​ដំបូង​នៃ​ការបើក​ដំណើរការ​ឡើងវិញ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​០៣​ខែ​ឧសភា ដោយ​ភោជនីយដ្ឋាន ហាង​អ៊ុតសក់ សួន​ឧទ្យាន ផ្សារ​កន្លែង​លេង​កីឡា​ទីវាល កន្លែង​ថែទាំ​និង​ចិញ្ចឹមសត្វ​​កន្លែង​ថែទាំ​ក្មេងៗ ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​។​ប្រជាជន​ត្រូវ​ពាក់​ម៉ាស់​និង​អនុវត្ត​គម្លាត​សង្គម​សុវត្ថិភាព​និង​តម្រូវ​ឱ្យ​មាន​ការពិនិត្យ​សុខភាព​នៅ​ពេល​ចេញ​ចូល​នៅ​កន្លែង​ទាំងនោះ​។​

​មន្ត្រី​ផ្នែក​ទេសចរណ៍​បាន​និយាយថា តំបន់​ទេសចរណ៍​នៅ​ចម្ងាយ​៣០០​គីឡូម៉ែត្រ​ពី​ក្រុង​បាងកក ត្រូវបាន​អនុ​វ​ញ្ញាត​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ចំនួន​ពី​៥០​ទៅ​៧០​ភាគរយ​នៃ​ចំនួន​អ្នកទេសចរ​ដែល​មក​លេង​​ជាធម្មតា ។​

​ថៃ​ត្រូវបាន​គេ​រំពឹងថា​នឹង​បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​នៅ​ថ្ងៃទី​០១ ខែកក្កដា​។​

​ថៃ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៤​នាក់​ទៀត​កាលពី​ថ្ងៃ​ពុធ​ទី​១០​មិថុនា នាំអោយ​ប្រទេស​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​៣.១២៥​នាក់ និង​៥៨​នាក់​ស្លាប់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប្រជាជន​ថៃ​ធ្វើដំណើរ​ក្នុងស្រុក​យ៉ាង​ពពាក់ពពូន ចំពេល​មាន​ការបន្ធូរបន្ថយ​ការ​រឹតត្បិត​ចលនា​មនុស្ស​និង​ការ​បើកហាង​បើក​កន្លែង​កម្សាន្ត​ឡើងវិញ ជាហេតុ​នាំ​អោយ​អាជ្ញាធរ​ក្រើនរំលឹក​អំពី​សុខភាព​

ទីតាំងផ្សាយពាណិជ្ជកម្ម