ហ៊ាន​លេង​ទេ ស្រូប​ស្រោម​តាម​ច្រមុះ បញ្ចេញ​វិញ​តាម​មាត់​?

1819
ចែករម្លែក

​ក្រុមមន្ត្រី​សុខាភិបាល​អង់គ្លេស​ចេញមក​ព្រមាន​អំពី​គ្រោះថ្នាក់​សុខភាព​ដល់​ក្មេង​ជំទង់ ដែល​កំពុង​នាំគ្នា​ស្រូប​ស្រោមអនាម័យ​តាម​ច្រមុះ​ចេញ​វិញ​តាម​មាត់ ក្នុងការ​ប្រណាំងប្រជែង​គ្នា​ដ៏​ផុសផុល​តាម​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ​។​

​ការ​បបួលគ្នា​លេងល្បែង​ចម្លែកៗ ដែល​គេ​ហៅថា “Condom Challenge” នេះ គឺពាក់ព័ន្ធ​នឹង​ការ​ស្រូបយក​ស្រោមអនាម័យ​ទាំងមូល​តាម​រន្ធ​ច្រមុះ​មនុស្ស ហើយ​ទាញ​វា​ចេញ​តាម​មាត់​។​

​ល្បែង​នេះ​បានកើត​ឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ត្រូវគេ​រាយការណ៍​ថា​បាន​វិល​ត្រឡប់មកវិញ​បន្ទាប់ពី​ការ​បបួលគ្នា​បៀមទឹក​សាប៊ូ ហៅថា “Tide Pod Challenge” ដែល​ល្បី​ពេញ​សារព័ត៌មាន​កាលពីដើម​ឆ្នាំនេះ​។​

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ស្រោមអនាម័យ​មិន​ត្រឹមតែ​អាច​បណ្តាលឱ្យ​ស្លាក់​ស្ទះខ្យល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​អាច​បង្កឱ្យមាន​មេរោគ​ឆ្លង​ក្នុង​រន្ធ​ច្រមុះ​ទៀតផង ដូចជា​រលាក​ច្រមុះ និង​ដុះសាច់ច្រមុះ​ជាដើម​៕ ដោយ៖ កញ្ញាដាលីស

ល្បែង ស្រូប​ស្រោម​តាម​ច្រមុះ​ចេញ​វិញ​តាម​មាត់កំពុង​ពេញនិយម​លើ​ពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម