កិច្ចប្រជុំ​ពិនិត្យ​និង​កែសម្រួល​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម​

193
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កាលពី​រសៀល​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២០​ក្រសួងមហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​ពិនិត្យ​និង​កែសម្រួល​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម​។​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព​លោក​ប៊ុន​ហុន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ​ក្រុមប្រឹក្សា​នីតិកម្ម​,​អគ្គនាយកដ្ឋាន​,​អង្គភាព​ពាក់ព័ន្ធ​,​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

លោក​ប៊ុន​ហុន​បានឱ្យដឹងថា​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម​កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០​កន្លង​ទៅបាន​ប្រជុំពិភាក្សា​ខ្លះៗ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម​។​នៅពេលនោះ​អង្គប្រជុំ​បានសម្រេច​ឱ្យ​ក្រុមអ្នកច្បាប់​នៃ​ក្រុមប្រឹក្សា​និ​ត​កម្ម​ធ្វើការ​ពិភាក្សាគ្នា​ក្នុងការ​រៀបចំ​ទម្រង់​នៃ​គណៈ​កម្ម​ធិ​ការ នេះ​ឡើងវិញ​។​

​លោក​បាន​បន្តថា សម្រាប់​កិច្ចប្រជុំ​នេះ គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ក៏បាន​ចាប់ផ្តើម​ពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មការ​ជាតិ​ប្រឆាំង​ទារុណកម្ម​ចាប់ពី​ជំពូក​ទី​១​នេះ​ឡើងវិញ​។​លោក​ប៊ុន​ហុន​បាន​បន្តថា​សេចក្តីព្រាងច្បាប់​នេះ​នៅពេល​ខាងមុខ​នឹង​ក្លាយទៅជា​ច្បាប់​របស់​ជាតិ​ដូច្នេះ​ត្រូវធ្វើ​យ៉ាងណា​ពិនិត្យ​ឱ្យបាន​ល្អិតល្អន់​។​ឱ្យ​សេចក្តីព្រាងច្បាប់​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណ​កម្មនេះ ចេញទៅ​មាន​ភាពល្អប្រសើរ​បំផុត​។​

​គួរ​បញ្ជាក់ថា​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈ​កម្ម​ធិ​ការ​ជាតិ​ប្រឆាំង​ទារុណកម្ម​នេះ​មាន​១០​ជំពូក​និង​៤១​មាត្រា​ដោយ​ច្បាប់​នេះ​មាន​គោលបំណង​ដើម្បី​ធានា​ការពារ​ជន​ទាំងឡាយ​ដែល​ត្រូវបាន​ដក ហូត​សេរីភាព​ឱ្យ​រួច​ផុតពី​ការធ្វើ​ទារុណកម្ម​។​ការប្រព្រឹត្ត​មកលើ​ខ្លួន​ឬ​ទណ្ឌកម្ម​ដទៃទៀត​ដែល​ឃោ​ឃៅ​អមនុស្សធម៌​ឬ​បន្ថោក​បន្ទាប​ដោយ​ដាក់​វិធានការ​ត្រួតពិនិត្យ​ជា​ទៀងទាត់​នៅ​កន្លែង​ឃុំឃាំង​នានា​។​

​ទីកន្លែង​ដែល​ជន​ទាំងឡាយណា​ត្រូវបាន​ឬ​អាច​ត្រូវបាន​ដកហូត​សេរីភាព​។​ជាងនេះទៅទៀត​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​នៅ​គ្រប់​ទីកន្លែង​ឃុំឃាំង​ជន​ទាំងឡាយណា​ត្រូវបាន​ឬ​អាច​ត្រូវបាន​ដកហូត​សេរីភាព​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕S/

​រូបថត​៖​លោក​ប៊ុន​ហុន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​និង​កែសម្រួល​ខ្លឹមសារ​សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​ប្រឆាំង​ទារុណកម្ម​

ទីតាំងផ្សាយពាណិជ្ជកម្ម