ប្រធាន​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​តៈ ក្រុម​ដែល​យកឈ្នះ លី​វឺ​ភូ​ល គួរតែ​លើក​ពាន​ឆេ​ម​ពាន​លី​ក បើ​ការប្រកួត​មិនអាច​បន្ត​

188
ចែករម្លែក

លោក អែន​រិ​ក សេ​រ៉េ​ហ្សូ (Enrique Cerezo) ប្រធាន​ក្លិប​អា​ត្លេ​ទី​កូ ម៉ា​ឌ្រី​ត​( Atletico Madrid) បាន​និយាយថា ប្រសិនបើ​ក្របខ​&​ណ្ឌ​ឆេ​ម​ពាន​លី​ក​មិនអាច​បញ្ចប់​បាន​ម្ចាស់​ពាន​រដូវ​កាល នេះ​គួរតែ​ជា​ក្រុម​ដែល​បាន​យកឈ្នះ​ក្រុម​ជើងឯក​រដូវ​កាល​ចាស់ មានន័យថា​ក្រុម​របស់លោក គួរតែ​លើក​ពាន​ជើងឯក​នេះ​។​
​ ​
​ក្រុម Atletico របស់លោក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) ឈានដល់​វគ្គ​៨​ក្រុម​ចុង ក្រោយ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​ក្រុម Liverpool ម្ចាស់​ជើង ឯក​ចាស់​នៅ​វគ្គ​១៦​ក្រុម​ចុង ក្រោយ​កាលពី​ខែមីនា ប៉ុន្តែ​ថា ការបញ្ចប់​ការប្រកួត​នៅ​ក្របខ័ណ្ឌ​នេះ​នៅ​មិនទាន់​ច្បាស់ នៅឡើយ​ទេ​។​
​ ​
​តាម​ព័ត៌មាន​ថា ក្របខណ្ឌ UEFA មាន​គម្រោង​យក​លំនាំ​តាម​កម្មវិធី​ប្រកួត​វើ​ល​ខាប់​ដែល​ប្រើ ពេល​ពីរ​សប្តាហ៍ សម្រាប់​ការប្រកួតប្រជែង​នៅ​រដូវក្តៅ​ឆ្នាំ​២០១៩-២០២០ ប៉ុន្តែ​លោក សេ​រ៉េ​ហ្សូ មាន​ដំណោះស្រាយ​ផ្ទាល់ខ្លួន ប្រសិនបើ​មិនអាច​បញ្ចប់​ការប្រកួត​នេះ​។​
​ ​
​លោក សេ​រ៉េ​ហ្សូ បាន​និយាយថា​“​ក្នុងករណី​ដែល​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​មិនអាច លេង​បាន​ដោយសារតែ​វីរុស​កូ​រ៉ូ​ណា​នោះ ដូច្នេះ​ក្រុម​ជើងឯក​គួរតែ​ជា​ក្រុម​ដែល​បាន​យកឈ្នះ ក្រុម​ជើងឯក​ចាស់​”​។​
​ ​
​លោក​បន្តថា “​នៅសល់​១១​ប្រកួត​ទៀត បូករួម​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​ដែល អាច​ថា ត្រូវ​លេងបួន​ប្រកួត​ទៀត​។ ខ្ញុំ​គិតថា រដ្ឋាភិបាល​កំពុង​រង់​ចាំ​មើលថា តើ​ការរីក​រាល ដាល​នេះ​វិ​វ​ឌ្ឍ​យ៉ាងណា ហើយនឹង​ធ្វើការ​សម្រេច​ចិត្ត​” ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក អែន​រិ​ក សេ​រ៉េ​ហ្សូ (Enrique Cerezo)

ទីតាំងផ្សាយពាណិជ្ជកម្ម